ក្រោយពីចំណាយពេលស៊ើបអង្កេតអស់រយៈពេល ២ខែ នៅពេលនេះប៉ូលិសថៃបានប្រកាសបិទសំណុំរឿងក្ដីរបស់តារាស្រី តេងម៉ូ នីដា ចប់ជាស្ថាពរ ដោយបញ្ជាក់មហាជនពីការសន្និដ្ឋានចុងក្រោយដោយអះអាងថា « ការបាត់បង់ជីវិតដោយការប្រមាទរបស់អ្នកនៅលើទូក» និង « មិនមែនជាឃាតកម្ម»។ សារព័ត៌មានត្រយងបានដកស្រង់ និងលម្អិតខ្លីៗឱ្យមហាជនអ្នកតាមដានបានយល់ ដូចខាងក្រោមនេះ៖

សរុបរឿងក្ដី តេងម៉ូ គឺ ការបាត់បង់ជីវិតដោយការប្រមាទរបស់អ្នកនៅលើទូក

Time Line ពេលវេលាដែលសំខាន់ក្នុងហេតុការណ៍របស់ក្ដី «តេងម៉ូ នីដា​» នៅពេលធ្លាក់ពីលើទូក៖
16.49 នាទី ៖ ចេញទូកពីកំពង់ចំណត
17.01 នាទី ៖ ទូកឈាងចូលចាក់ប្រេង ស៊ែន នៅមិនទាន់ឡើងទូក
17.13 នាទី ៖ ស៊ែន មកដល់កំពង់
17.24 នាទី ៖ ទូកត្រឡប់មកទទួល ស៊ែន នៅកំពង់
18.24 នាទី ៖ ចតនៅភោជ្ជនីដ្ឋាន Teab Ta
19.57 នាទី ៖ គិតលុយ
21.23 នាទី ៖ ទូកឆ្លងកាត់កាមេរ៉ាសុវត្ថិភាព Phra Nang Klao
21.36 នាទី ៖ ទូកឆ្លងកាត់កំពង់ចំលង Pibulsongklam 1
21.54 នាទី ៖ ទូកឆ្លងកាត់កាមេរ៉ាសុវត្ថិភាពកំពង់ចំលង Thewes Pier មានលក្ខណៈស្រដៀងមនុស្សត្រូវបោះចូលក្នុងទូក (អះអាងថាមិនមែន តេងម៉ូ)
21.56 នាទី ៖ ទូកដល់ស្ពាន Rama 8 (ថតរូប) អះអាងជា រូបភាពពិត ចំណុចគោលដៅ និងពេលវេលា ត្រូវគ្នាជាមួយ GPS ទូក
22.01 នាទី ៖ ទូកឈប់ហើយត្រឡប់វិញ កាទិ ថតរូបសកម្មភាព រ៉ូប៊ឺត (តេងម៉ូ នៅលើទូកនៅឡើយ)
22.06 នាទី ៖ រូបភាព កាទិ តេងម៉ូ នៅមិនទាន់ធ្លាក់ពីលើទូក ស៊ែន នៅអង្គុយចុងទូក
22.11 នាទី ៖ កាទិ ស្រែកថា U drink I drive
22.18 នាទី ៖ ទូកបានឆ្លងកាត់កាមេរ៉ាសុវត្ថិភាព ស៊ែន នៅអង្គុយចុងទូក
22.21 នាទី ៖ ទូកបើកកាត់ខាងក្រោយរដ្ឋសភា តេងម៉ូ ឆ្លងឆ្លើយឆាតក្នុង IG
22.32 នាទី ៖ ទូកបើកកាត់កាមេរ៉ាសុវត្ថិភាពគុណភាពកម្រិតល្អ ឃើញច្បាស់មានមនុស្ស 6នាក់ មានម្នាក់អង្គុយនៅចុងទូក (ចំនួនមនុស្សនៅលើទូកមានគ្រប់)
22.34 នាទី ៖ ទូកបើកកាត់កាមេរ៉ាសុវត្ថិភាព ឃើញមានវត្ថុតាងនៅចុងទូក នៅបរិវេណដែលធ្លាប់ឆ្លើយតបថា តេងម៉ូ អង្គុយនោម
22.34.09 នាទី ៖ ស្រមោលនៅចុងទូកបានបាត់ទៅ****
22.34.10 នាទី ៖ មានសម្រោលដូចមនុស្សក្រោកឈរឡើង 11 វិនាទីក្រោយមក ទូកបើកត្រឡប់មកវិញដូចកំពុងស្វែងរកអ្វីម្យ៉ាង ទូកបើកត្រឡប់ចុះត្រឡប់ឡើង នៅពេលនេះមិនមានស្រមោលវត្ថុនៅចុងទូក ទើបសន្និដ្ឋានថា តេងម៉ូ បានធ្លាក់ទឹកនៅពេលនោះ។


ដោយឡែក ប៉ តៈនុផាត់ (ปอ ตนุภัทร) និង រ៉ូប៊ឺត ផៃប៊ូលយ៍ (โรเบิร์ต ไพบูลย์) ត្រូវបានចោទប្រកាន់ 6 ករណី។ ចំណែកឯ ច៉ប និថាត់ (จ๊อบ นิทัศน์) ត្រូវបានចោទ ២ករណី ។ ស៊ែន វិសាផាត់ (แซน วิศาพัช) ត្រូវចោទ ១ ករណី និង កាទិ (กระติก ) ត្រូវចោទ ២ករណី ដែលមានដូចតទៅនេះ៖


1-ប៉ តៈនុផាត់ (ปอ ตนุภัทร)
១.ប្រមាទជាហេតុនាំឱ្យអ្នកដទៃបាត់បង់ជីវិត
២.បំផ្លាញភ័ស្តុតាង
៣.ផ្ដល់ចម្លើយបោកប្រាស់
៤.បើកទូកដោយមិនមានក្រដាស់ច្បាប់អនុញ្ញាតិ (អាជ្ញាប័ណ្ណ)
៥.ប្រើប្រាស់ទូកដែលមានអាជ្ញាប័ណ្ណផុតកំណត់
៦.បោះវត្ថុតាងស្មោគគ្រោកឬសំរាមចូលទឹកទន្លេ

2- រ៉ូប៊ឺត ផៃប៊ូលយ៍ (โรเบิร์ต ไพบูลย์)
១.ប្រមាទជាហេតុនាំឱ្យអ្នកដទៃបាត់បង់ជីវិត
២.បើកទូកដោយមិនមានក្រដាស់ច្បាប់អនុញ្ញាតិ (អាជ្ញាប័ណ្ណ)
៣.ប្រើប្រាស់ទូកដែលមានអាជ្ញាប័ណ្ណផុតកំណត់
៤.បោះវត្ថុតាងស្មោគគ្រោក ឬសំរាមចូលទឹកទន្លេ


3- ច៉ប និថាត់ (จ๊อบ นิทัศน์)
១.ជួយអ្នកដទៃមិនឱ្យទទួលទោសតាមច្បាប់ / បំផ្លាញភ័ស្តុតាង
២.បោះវត្ថុតាងស្មោគគ្រោកចូលទឹកទន្លេ
4-ស៊ែន វិសាផាត់ (แซน วิศาพัช)
១.ប្រមាទជាហេតុនាំឱ្យអ្នកដទៃបាត់បង់ជីវិត

5- កាទិ (กระติก )
១.ផ្ដល់ចម្លើយបោកប្រាស់
២.ជួយអ្នកដទៃមិនឱ្យទទួលទោសតាមច្បាប់ / បំផ្លាញភ័ស្តុតាង
យ៉ាងណាមិញ នៅមានបន្ថែមម្នាក់ទៀតគឺ ភីម ឬ អ៊ែម
១.ជួយអ្នកដទៃមិនឱ្យទទួលទោសតាមច្បាប់ / បំផ្លាញភ័ស្តុតាង
២.ផ្ដល់ចម្លើយបោកប្រាស់់

របួសនៅជើង ដោយស្លាបចក្រទូក

*លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់សពតារាស្រី តេងម៉ូ ៖
• របួសធំបំផុត លក្ខណៈស្រដៀងត្រូវនឹងស្លាបចក្រទូក ប្រហាក់ប្រហែលរឿងក្ដីពីបរទេស
• របួសស្នាមដែលនៅសល់ សាកល្បងជាមួយនឹងស្លាបចក្រទូក
• មូលហេតុនៃការបាត់បង់ជីវិត “ដាច់ដង្ហើមដោយសារការឈ្លក់ទឹក
• គ្មាននរណាបានឃើញ តេងម៉ូង នោមនៅចុងទូក មានចម្លើយតែម្នាក់គឺ ស៊ែន
• គ្មានរបួសក្បាល មិនបាក់ឆ្អឹង មិនបែកធ្មេញ គ្មានស្នាមជាំសាច់ មានរបួសនៅភ្លៅ មានរបួសនៅដើមជើងដល់កជើង ដែលលក្ខណៈប្រទេសមុខរបួសត្រូវគ្នានឹងស្លាបចក្រទូក
• ឃ្លីបវីដេអូដែលមើលទៅទំនងជាវាយក្បាល/បោកក្បាលទៅនឹងទូក “ជាពេលដែលមនុស្សនៅលើទូកបោះដបស្រាក្រហមចូលក្នុងទូក”។
ចុងបញ្ចប់បញ្ចូនខ្លួនមនុស្ស ៦នាក់ទៅតុលាការ៕

ប្រភព៖ CH7News Off Chainon

អត្ថបទពាក់ព័ន្ធ រឿងក្ដី តេងម៉ូ៖

ហ្វេនៗ​ភ្ញាក់ព្រឺត​! បទ​ចម្រៀង​ចាស់​របស់​​ភរិយា​ ប៉ ដែល​គេ​សង្ស័យ​ថា​សម្លា.ប់​តេងម៉ូ ដូច​ទាយ​ដឹង​​អនាគត​!

៤​ថ្ងៃ​ទៀត ​បិទ​រឿង​ក្ដី​ធ្លាក់​អូប័រ​លង់​ទឹក​ស្លា.ប់​​របស់​តារា​ថៃ ​តេងម៉ូ​ និដា ជា​បឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​…

Share.