សំណុំរឿងតារាស្រី តេងម៉ូ បានក្លាយជាប្រធានបទក្ដៅដ៏គួរឱ្យចាប់អារម្មណ៍នៅលើបណ្ដាញសង្គម ព្រោះដោយសារតែរឿងក្ដីមួយនេះ មានការសង្ស័យច្រើន និងការគិតវែកញែកច្រើនជ្រុងដែលលើកឡើងជារឿងមិនសមហេតុផង។ មែនទែនទៅ ព័ត៌មានរបស់ តេងម៉ូ នៅលើបណ្ដាញសង្គមក៏បានបង្រៀនយើងឱ្យមើលើឃើញថា មានអ្នកលេងបណ្ដាញសង្គមខ្លះតាំងខ្លួនជាអ្នកស៊ើបអង្កេត ខ្លះជាចៅក្រម និងខ្លះទៀតបានកេងចំណេញពីលើរឿងក្ដីដើម្បីជំរុញការលក់ផលិតផលឱ្យដាច់។

ថ្ងៃនេះសារព័ត៌មានត្រយង សូមចែករំលែកពីបទពិសោធន៍ជីវិតខ្លះ ដែល Admin មើលឃើញនិងដកស្រង់ចេញពីករណីរឿងក្ដីរបស់តារាថៃ តេងម៉ូ មកប្រាប់ប្រិយមិត្តអ្នកអានដូចតទៅ៖

1-ការប្រើវិធី​គិត​វែកមុខរក «​មនុស្សប្រព្រឹត្តិខុស​»​ យកមក​ដាក់​ទោស​ គឺជា​វិធី​គិត​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​។ ការប្រើប្រាស់បណ្ដាញសង្គមបានជួយឱ្យរឿងក្ដីរបស់តារាស្រី «តេងម៉ូ» ត្រូវតែតាមរកយុត្តិធម៌ដល់ទីបំផុត តាមរយៈសកម្មភាពជាច្រើនទៀតរបស់ហ្វេន និងមហាជន។

2-ដរាបណាមិនទាន់មានការសន្និដ្ឋានផ្លូវច្បាប់ គេមិនគួរណែនាំ ឬ សន្និដ្ឋានថា នរណាជាពិរុទ្ធជននោះទេ។ ព្រោះ​រឿង​ទាំង​នេះដែលបានកើតឡើង​គឺធ្វើ​ឱ្យ​ជីវិត​មនុស្ស​មួយ​ចំនួន​រងការប្រមាថ។ ព័ត៌មាននៅលើបណ្ដាញសង្គមខ្លះ មិនពិតគួរឱ្យយើងតាមដាននោះទេ។ មានខ្លះបំភ្លៃ ប្រើការសន្និដ្ឋានផ្ដេសផ្ដាសជាហេតុនាំឱ្យបង្កើនកំដៅឱ្យមានការតាមដានប៉ុណ្ណោះ។

3.ទោះបីជាស្រឡាញ់រាប់អានអ្នកដទៃរាប់ឆ្នាំប៉ុណ្ណាក៏ដោយ ប៉ុន្ដែកុំផ្ដល់ទំនុកចិត្តឱ្យគេអស់ពេក។ យល់ល្អគឺទុកចិត្តខ្លូនឯងប្រសើរជាង។

4.មិនត្រូវមើលអ្នកក្បែរខ្លូនក្នុងផ្លូវល្អខ្លាំងពេក រហូតប្រហែសខ្លួន។ គួរតែបង្កើនការប្រុងប្រយ័ត្នខ្លួនឱ្យបានច្រើន គ្រប់កាលៈទេសៈ។

5.ត្រូវស្រឡាញ់ខ្លួនឯងឱ្យបានច្រើនជាង ការទទួលក្ដីស្រឡាញ់ពីអ្នកដទៃ ព្រោះពេលខ្លះគេអាចនឹងធ្វើល្អតែនៅមុខយើងប៉ុណ្ណោះ។

6.មនុស្សនៅក្បែរខ្លួនយើង គឺជាមនុស្សតែគួរឱ្យប្រយ័ត្នបំផុត ព្រោះថា ពេលខ្លះយើងមើលគេក្នុងផ្លូវល្អ ប៉ុន្ដែយើងមិនបានដឹងពីជម្រៅចិត្តគេគិតអ្វីចំពោះយើងនោះទេ។

7.គួរដឹងថា អំពើល្អយើងមានសម្រាប់អ្នកដទៃ យើងស្រឡាញ់គេ យើងស្មោះត្រង់និងគេក៏ដោយ ក៏មិនប្រាកដថា គេនិងធ្វើល្អ គេនិងស្រឡាញ់ គេនិងស្មោះត្រង់ដាក់យើងវិញទេ។

8.នៅមុខយើងគេធ្វើល្អដាក់យើងគ្រប់សព្វ តែយើងមិនដឹងថា នៅពីក្រោយខ្នងយើងតើគេសម្ដែងអ្វីខ្លះនោះទេ។

9.ត្រូវចាំថាទោះយើងធ្វើល្អប៉ុណ្ណាដាក់គេ យើងកុំភ្លេចគិតថា គេមិនមិនជាបងប្អូន ឬក្រុមគ្រួសារយើងទេ ជាបងប្អូន ឬក្រុមគ្រួសារនៅមានការស្អប់គ្នា ចាក់គ្នាពីក្រោយ ចុះទម្រាំតែមនុស្សដែលមិនជាប់សាច់ឈាមនិងយើងទៀត។

10.គួរដឹងថា មិត្តភក្ដិអាចជាដៃគូដើរលេងជាមួយយើង ប៉ុន្ដែបើយើងមានគ្រោះថ្នាក់មិនប្រាកដថាគេជួយយើងនោះទេ។

11.គួរដឹងថា កាំបិតហា៎នៅមានមុខពីរ ថ្នាំក៏ជាអាវុធមុខពីរ ចុះទម្រាំតែមនុស្ស។

12.ដូចជាករណីរបស់ ប៊ឺត មួយទៀត យើងត្រូវដឹងថា ពេលវេលាដើរទៅមុនគ្រប់វិនាទី ពេលវេលាអត់មានឈប់ចាំយើងទេ ហើយជីវិតមនុស្សយើងមើលមិនឃើញថ្ងៃខាងមុខទេ ដូច្នេះយើងកុំចំណាយពេលវេលាឱ្យវាកន្លហួសទៅទាំងដែលយើងមានឱកាសក្នុងការនិយាយ សារភាព ឬធ្វើអ្វីមួយ។ ប៉ុន្ដែយើងបែរជាមិនធ្វើ មិនហ៊ាននិយាយ មិនហ៊ានសារភាព លាក់ទុករហូត ជាហេតុនាំឱ្យមានការស្ដាយក្រោយ។ ទោះបីជាពេលក្រោយយើងបានសារភាពហើយក៏ពិតមែនតែវាយឺតពេលខ្លាំងណាស់ យើងបាននៅជាមួយគ្នាពិតមែនតែត្រឹមរយៈពេលខ្លី វាមិនស្មើរនិងរយៈពេលដែលយើងលាក់រឿងនោះមកផង ខំលាក់មកអស់រាប់ឆ្នាំតែចុងក្រោយពេលយើងបង្ហាញបែរជាបង្ហាញបានត្រឹមរយៈពេលខ្លី ដូច្នេះចង់ធ្វើអ្វី ចង់សារភាព ទាន់មានឱកាសឆាប់ធ្វើ ឆាប់សារភាពទៅកុំឱ្យហួសពេល។

ចុះហ្វេនវិញ តើបានជ្រាបដឹងពីអ្វីចំពោះករណីរបស់តារាស្រី តេងម៉ូ ជាមេរៀនសម្រាប់ជីវិត។ កុំភ្លេច Comment ប្រាប់ Admin ផងណា៕

អត្ថបទពាក់ព័ន្ធ តេងម៉ូ៖

អស់​ជំនឿ​លើ​ប៉ូលិស​​ករណី​ស្លា.ប់ តេងម៉ូ ប្រជាជន​ថៃ​​នាំ​គ្នា​ងាក​ទៅ​ពឹង​លើ​អបិយ​ជំនឿ​គ្រូ​ទា​យ​វិញ​ម្ដង​!

មក​ដឹង​លម្អិត​ សរុប​​សេចក្ដី​​បិទ​​សំណុំ​​រឿង​ តេងម៉ូ​ ពេល​នេះ​ប៉ូលិស​សន្និដ្ឋាន​ ហើយ​ជា​ឃាតកម្ម​ ឬ​ជា​ឧប្បត្តិ​​ហេតុ​?​

៤​ថ្ងៃ​ទៀត ​បិទ​រឿង​ក្ដី​ធ្លាក់​អូប័រ​លង់​ទឹក​ស្លា.ប់​​របស់​តារា​ថៃ ​តេងម៉ូ​ និដា ជា​បឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា​…

Telegram-Troryorng
Share.