ថៃ – មុន​នឹង​ផ្ទុះ​រឿង​អាស្រូវ​ត្រូវ​នារីម្នាក់​ប្រកាស​បក​អាក្រាត​ថា​បាន​លួច​លាក់បង្កាត់​ភ្លើង​ស្នេហ៍ជាមួយ​នឹង​គ្នា​នោះ​ ព្រះសង្ឃ​ល្បី​ឈ្មោះ​ដែល​ជា​តារា​ Tiktok ផ្នែក​ទេសនា​ ធ្លាប់​ជា​អតីត​អ្នក​ចម្រៀង​ប្រកួត​កម្មវិធីដ៏​ល្បី​​មួយ​របស់​ថៃ។​

ក្លាយ​ជា​ដំណឹង​ក្ដៅគគុក​មួយ​ក្រោយ​ពេល​នារី​ម្នាក់​បាន​ចេញ​មក​បង្ហាញ​ភស្តុតាង​សំឡេង​សន្ទនា​រផ្សេងៗ​ហើយ​អះអាងថា​មាន​សម្ព័ន្ធភាព​ស៊ីជម្រៅ​ជាមួយ​នឹង​ព្រះសង្ឃ​ពូកែ​ទេសនា​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ Tiktok គឺ​លោក​បង​ កាតុ​ ឬ​ភិក្ខុ​ផុងស័ក្តិកន នា​ខេត្ត​នគររាជសីម៉ា​ ប៉ុន្តែ​នៅ​ពេល​ខាង​ស្រី​បាន​ចេញ​មក​សុំ​ទោស​គ្រប់​ៗ​គ្នា​ហើយ​បាន​សារភាព​ថា​ខ្លួន​បង្កើត​រឿង​នេះ​ឡើង​មក​ព្រោះ​តែ​មានជំងឺ​ បៃផូឡា (Bipolar) ពិសេស​មាន​ស្មារតី​មិន​ប្រក្រតី​។

សម្រាប់​ប្រវត្តិ​របស់​ព្រះតេជគុណខាង​លើ​នេះ​ស្ថិត​នៅ​ភូមិភាគ​ខាង​ត្បូង​មាន​ព្រះនាម​ថា​កាតុ បច្ចុប្បន្ន​មាន​អាយុ២៣​ឆ្នាំ​ ជា​អ្នក​ស្រុក​នគររាជសីម៉ា បាន​បួសតាម​សន្យា​ជាមួយ​នឹង​ម្ដាយ​ដែល​កើត​ជំងឺ​មហារីក​ មុន​នេះ​ព្រះសង្ឃ​អង្គ​នេះទទួល​បាន​កូតា​សិក្សា​​ជំនាញ​នីតិសាស្ត្រ​ ប៉ុន្តែ​បាន​បោះបង់​ចោល​ការ​សិក្សា​វិញ​ដើម្បី​មក​មើល​ថែ​ម្ដាយ​​មាន​ជំងឺ​។

តាំង​តែ​អាយុ​៧​ឆ្នាំ​ ព្រះសង្ឃ​កាតុ​គឺជា​អ្នក​រក​ប្រាក់​ចាយវាយ​ក្នុង​ផ្ទះ​និង​ព្យាបាល​ម្ដាយ​ដែល​ឈឺធ្ងន់​ មិន​ថា​សម្ដែង​ ក្រោយ​មក​បាន​ជួប​និង​ស្គាល់​ព្រឹទ្ធាចារ្យ​ចម្រៀង​លូកធុង​ ទើប​បាន​ហ្វឹកហាត់​រៀន​រហូត​មាន​លទ្ធភាព​បើក​ក្រុម​មួយ​ខ្លួន​ឯង​ ត្រឹម​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ។

ក្រៅពី​មាន​ក្រុម​សម្ដែង​ជា​របស់​ខ្លួន​ឯង​ផ្ទាល់​ហើយ​នោះ​ ព្រះសង្ឃ​អង្គ​នេះ​ធ្លាប់​ជា​តារា​ចម្រៀង​ប្រកួត​កម្មវិធី​ «ไมค์ทองคำ 7» របស់​ស្ថានីយទូរទស្សន៍ Workpoint ផង​ដែរ។ នៅ​ក្នុង​កម្មវិធី​នោះ​លោក​កាតុ បាន​ប្រាប់​ថា​ខ្លួន​ត្រូវ​មើល​ថែម្ដាយ​មាន​ជំងឺ​មហារីក​សួត​ មួយ​ថ្ងៃ​ប្រើប្រាស់​ថ្នាំ​មួយគ្រាប់​ៗ​តម្លៃ​៧០០​បាត​ ដូច្នេះ​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ដើម្បី​បាន​ប្រាក់​ព្យាបាល​ម្ដាយ​ដើម្បីឱ្យ​ម្ដាយ​បានមាន​ក្ដី​សុខ​ជាមួយ​នឹង​ខ្លួន​។ក្រោយ​ពី​ដើ​រតាម​ក្ដី​សុបិន​ធ្វើ​ជា​អ្នក​ចម្រៀង​កាល​ពី​៤​ឆ្នាំ​មុន​ ព្រះសង្ឃ​កាតុ​បាន​សម្រេច​ចិត្ត​បួស​សងគុណម្ដាយ​។

ព្រះសង្ឃ​អង្គ​នេះ​ចាប់​ផ្ដើម​ល្បីល្បាញ​លើ​បណ្ដាញ​សង្គម​ Tiktok ដោយ​ការ​ប្រើ​ប្រាស់​តិចនិក​ពី​ការ​បញ្ចូល​សំឡេង​មក​ប្រើប្រាស់​ក្នុង​ការ​ទេសនា​អប់​រំ​ធម៌​តាម​រយៈ​អនឡាញ​ ថែម​ទាំង​មាន​ការ​បញ្ចេញ​បញ្ចូល​ភាពកំប្លុកកំប្លែង​ ត្រូវ​ចិត្ត​យុវវ័យ​ ធ្វើ​ឱ្យ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​រវាង​១​ឆ្នាំ​ទៅ​២ឆ្នាំ​នេះ​៕

ប្រភព៖ Khaosod

Telegram-Troryorng
Share.