បុរស​ដ៏​លេចធ្លោ​នៅ​លើ​បណ្ដាញ​សង្គម​ តាន់ គីមសួរ កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​លោក​កើត​ក្ដី​ព្រួយ​បារម្ភ​ ព្រោះ​តែ​ពាក្យ​​ប៉ុន្មាន​ឃ្លា​នោះ​ហាក់​បង្ហាញ​ថា​លោក​កំពុង​តែ​រង​ការ​គម្រាម​កំហែង​ពី​បុគ្គល​ខិលខូច​មួយ​ចំនួន​ ដែល​ប៉ះពាល់​ផល​ប្រយោជន៍ដោយ​សារ​តែ​សកម្មភាព​ការពារ​អភិរក្ស​ព្រៃឈើ​របស់​អ្នក​ប្រយុទ្ធ​បៃតង​រូប​នេះ​។

យោង​តាម​ការ​បង្ហោះ​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ លោក​ តាន់​ គីមសួ បាន​បង្ហោះ​រៀបរាប់​នូវ​ប្រយោគ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​មហាជន​មាន​ក្ដី​ព្រួយ​បារម្ភ​ពី​សុខសុវត្ថិភាព​របស់​លោក​ព្រោះ​ដឹង​ថា​ទង្វើ​របស់​លោក​អាច​នឹង​ធ្វើ​ឱ្យ​បុគ្គល​ខិលខូច​មិនពេញ​ចិត្ត​ បើ​ទោះ​ជា​នៅ​ចុង​ក្រោយ​ឃ្លា​នៃ​ប្រយោគ​រៀបរាប់​នោះ​លោក​បាន​បង្វែរ​ស្ថានការណ៍​វិញ​ថា​ លោក​គ្រាន់​តែ​សរសេរ​លេង​សើច​ក្ដី ប៉ុន្តែ​នៅ​ចុង​បញ្ចប់​លោក​មិន​ភ្លេច​សង្កត់​ធ្ងន់​នូវ​ការ​តាំង​ចិត្ត​របស់​ខ្លួន​ថា​ «គ្មាន​អ្វី​អាច​មក​រារាំង​ឬ​បញ្ឈប់​ដំណើរ​ការ​មួយ​នេះ​បាន​ទេ​»

នេះ​គឺជា​ការ​ដក​ស្រង់​ទាំង​ស្រង់​ចេញ​ពី​ Caption របស់​លោក​៖ «ដោយសារតែមួយរយៈនេះ ខ្ញុំបានបង្កជាបញ្ហានិងភាពក្តៅក្រហាយខ្លាំង ជាពិសេសនោះគឺបានប៉ះពាល់ដល់ប្រយោជន៍ជនខិលខូចមួយចំនួនច្រើន ឥលូវនេះគេគម្រាមថានឹងមិនឲ្យខ្ញុំរស់នៅបានសុខទេ ខ្ញុំក៏គិតថា តើខ្ញុំគួរតែខ្លាចហើយឈប់ត្រឹមហ្នឹង ឬក៏ត្រូវបន្តដំណើរនេះទៅមុខទៀត?គ្រាន់តែដ្រាម៉ាលេងជាមួយបងប្អូនជាទីស្រលាញ់ទេ🤣🤣🤣 គ្មានអ្វីអាចមករារាំងឬបញ្ឈប់ដំណើរមួយនេះបានទេ រាត្រីសួស្តីបងប្អូនជាទីឋ្រលាញ់ទាំងអស់គ្នា💚💚💚»

ក្រោយ​លោក​បង្ហោះ​កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ រួច​មាន​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​ចូល​ខមមិន​លើក​ទឹក​ចិត្ត​និង​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខ​សុវត្ថិភាព​លោក​។

«ការលេងសេីចគឺជាការពិត​ សូមទេវតាថែរក្សាបង​ បងជាវីរ:បុរសការពារព្រៃឈេី»,«សូមជូនពរបងប្រុសមានសុវត្ថិភាពគ្រប់ទីកន្លែង», «ដោយសារ​តែប្រយោជន៍ភ្នែកគេនឹង​ខ្វាក់ត្រជៀកគេថ្លង់បង តែខ្ញុំ​អគុណ​នឹងនៅតែគាំទ្របងរាល់សកម្មភាពដ៏ល្អរបស់បង», «មនុស្សអាក្រក់គង់តែវិនាស មនុស្សល្អដូចបងព្រះតាមជួយណាបង»

យ៉ាង​ណា​មិញ​មិនមាន​សេចក្ដី​បញ្ជាក់​ឬ​ខមមិនឆ្លើយ​ឆ្លង​ណាមួយ​របស់​លោក​ តាន់ គីមសួរ សរសេរ​ទៅ​កាន់​អ្នក​គាំទ្រ​ដើម្បី​បញ្ជាក់​ពី​ខ្លឹម​សារ​ដែល​លោក​ចង់​មាន​ន័យ​​នៅ​ក្នុង​ប្រយោគ​ដែល​លោក​បាន​រៀបរាប់​នោះ​ឡើយ​។

អត្ថបទទាក់ទង៖

Telegram-Troryorng
Share.