ថៃ – ការប្រគំតន្ត្រីទេសចរណ៍របស់ Justin Bieber បានប្រកាសជាផ្លូវការហើយក្នុងនោះគឺមានការរៀបចំនៅប្រទេសថៃមួយដែរ។ ប៉ុន្តែជាការកត់សម្គាល់នោះសំបុត្រដែលមានតម្លៃថ្លៃបំផុត ៥០០ដុល្លារស្រាប់តែ មក​ដល់​ពេល​នេះ​កើនដល់សំបុត្រមួយមានតម្លៃជិត ៣ម៉ឺនដុល្លារអាមេរិកហើយ។

រយៈពេល៩ឆ្នាំហើយ ដែល Justin Bieber មិនធ្លាប់ត្រលប់មកប្រគំតន្ត្រីទេចរណ៍ខ្លួននៅក្នុងប្រទេសថៃឡើយ ដូច្នេះហើយការប្រគំតន្ត្រីនេះមានអ្នកចាប់អារម្មណ៍ច្រើនខណៈដែលសំបុត្រមានចំនួនតិចជាងអ្នកទស្សនា រហូតធ្វើឲ្យចំនួនចុចទិញតាមអនឡាញ និងទៅទិញនៅទីតាំងផ្ទាល់មានលក្ខណៈចង្អៀតណែន រហូតមានអ្នកខ្លះទៀតដែលមិនចង់ទៅតម្រង់ជួរសុខចិត្តទិញសំបុត្រក្រៅផ្លូវការ ទើបតម្លៃសំបុត្រដើមដែលថ្លៃទាបបំផុត ៧២ដុល្លារ និងខ្ពស់ជាងគេបំផុត៥០០ដុល្លារ ស្រាប់តែហក់ឡើងរហូតដល់ជិត៣ម៉ឺន។

រឿង​នេះ​កំពុង​តែ​ក្លាយ​ជា​ដំណឹងដ៏​រសើប​និង​ក្ដៅ​គគុក​នៅ​ក្នុង​ប្រទេស​ថៃ​រហូត​ដល់​មាន Celebrities ថៃ​មួយ​ចំនួន​បាន​យក​រូប​ Justin Bieber មក​កាត់​ត​លេងសើច​និង​និយាយ​ថា​ មិន​បាច់​ចាយ​អស់​មួយ​រៀល​ក៏​អាច​ជួប​ជិត​ស្និទ្ធ​និង​ថត​រូប​ជាមួយ​នឹង​ កំពូល​តារា​ចម្រៀង​រូប​នេះដែរ ​ក្នុង​នោះ​មាន​កូន​ភ្លោះ​ម៉ឺន​លាន​បាត Saofah និង​ ​Payu ជាដើម​៕

សូមទស្សនាវីដេអូ Top News៖

អត្ថបទ​ទាក់ទង៖

ប្រភព៖ សារព័ត៌មាន​ថៃ

Share.