សំណុំរឿងក្ដីរបស់តារាស្រីថៃ នាង តេងម៉ូ​ និដា បានប្រកាសសរុបសេចក្ដីបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ២៦ ខែមេសា កន្លងមកនេះ ដោយបញ្ជាក់ឱ្យមហាជនដឹងពីការសន្និដ្ឋានចុងក្រោយថា ជាឧប្បត្តិ​​ហេតុកើតឡើងដោយការប្រមាទរបស់អ្នកនៅលើទូក និងមិនមែនជាឃាតកម្មឡើយ។

សូមចុចអាន៖ មក​ដឹង​លម្អិត​ សរុប​​សេចក្ដី​​បិទ​​សំណុំ​​រឿង​ តេងម៉ូ​ ពេល​នេះ​ប៉ូលិស​សន្និដ្ឋាន​ ហើយ​ជា​ឃាតកម្ម​ ឬ​ជា​ឧប្បត្តិ​​ហេតុ​?​

ដោយឡែកនៅពេលថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងមកថា សពរបស់តារាស្រី តេងម៉ូ និដា ត្រូវបានកំណត់ថ្ងៃបូជាហើយ គឺនៅថ្ងៃអង្គារ ទី២៤ ខែឧសភាខានមុខនេះ។ បើតាមការបង្ហោះនៅលើអ៊ីនស្ដាក្រាមរបស់លោក Supachai Sriwichit ជាអ្នកគ្រប់គ្រងតារាប្រុសស្រីល្បីៗប្រចាំប្រទេសថៃ បានឱ្យដឹងថា សាកសព តេងម៉ូ នឹងត្រូវបូជានៅវេលាម៉ោង ២.០០ ដល់ ១៥.៣០ នាទី ដែលមានការរៀនចំឡើងតាមពីធីសាសនាគ្រិស្តរបស់ CJconnect នៅតំបន់ Rangsit ខេត្ត PathumThani។

ការចូលរួមពិធីបូជាសពរបស់ តេងម៉ូ ត្រូវបានកំណត់ចំនួនអ្នកចូលរួម នោះក៏ព្រោះតែមានវិធានការការពារជំងឺកូវូដ-១៩។ យ៉ាងណាមិញ គេនៅចាំបានថា សាកសពរបស់តារាស្រី តេងម៉ូ ត្រូវបានកំណត់តម្កល់ទុករយៈពេល ៣ខែ និងបានដំណើរការធ្វើការស៊ើបអង្កេតលើសាកសពអស់រយៈពេលចំនួន ២ខែ។ អ្វីដែលហ្វេនសោកសៅខ្លាំងបំផុតនោះគឺ ពិធីបុណ្យសពរបស់ តេងម៉ូ ត្រូវបានអូសបន្លាយពេលវេលា តាំងពីថ្ងៃទី 14 ខែមីនា ហើយត្រូវពន្យារពេលដោយគ្មានថ្ងៃកំណត់ ប៉ុន្ដែការសន្និដ្ឋានចុងក្រោយដែលទទួលបានគឺត្រឹមតែ មរណភាពព្រោះថប់ដង្ហើមនៅពេលលង់ទឹក។

Share.