
ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ (Angkor Tiger FC) បានប្រកួតយកឈ្នះលើក្រុមម្ចាស់ជើងឯកឆ្នាំចាស់បឹងកេតអែហ្វស៊ី ដោយលទ្ធផល១ទល់០ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 (MCL) នៅល្ងាចថ្ងៃអាទិត្យ ទី២៣ខែឧសភា ឆ្នាំ២០២១ នេះលើទីលានកីឡដ្ឋាន SRU ក្នុងទីរួមខេត្តសៀមរាប។
ប្រកួតដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្ដាល លឹម ប៊ុនធឿន ក្រុមអង្គរថាយហ្គឺរ រកបានគ្រាប់បាល់ដោយកីឡាករប្រេស៊ីល Eliel Guardiano នៅនាទីទី៦២ ក្រោយទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេច។
អត្ថបទពាក់ព័ន្ធ៖៤រឿងគួរអោយចាប់អារម្មណ៍ក្នុងជ័យជម្នះរបស់វិសាខា គីរីវង់ និងភ្នំពេញក្រោន ម្សិលមិញ
លទ្ធផលនេះរុញក្រុមអង្គរថាយហ្គឺរ ឡើងឈរកំពូលតារាងលីគកំពូលកម្ពុជា ជាបន្តទៀត មាន១៣ពិន្ទុក្នុងដៃ ខណៈក្រុមបឹងកេត នៅតែមិនទាន់ស្គាល់ជ័យជម្នះនៅឡើយក្នុងចំណោម៣ប្រកួតកន្លងមកនេះ បន្ទាប់ពីចាញ់ភ្នំពេញក្រោន ២ទល់១ និងចាញ់ណាហ្គាវើល ១ទល់០។
ចំណែកប្រកួតរវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមណាហ្គាវើល ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ជូនដំណឹងថាលើកពេលប្រកួតទៅថ្ងៃក្រោយ តែមិនទាន់កំណត់ច្បាស់៕
