ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 ធ្វើដំណើរ​ដល់​សប្ដាហ៍​ទី៣ (ក្រុម​ខ្លះ​ប្រកួត​បាន​៥លើក​ហើយ) ខណៈ​មាន​រឿង​គួរ​ឱ្យ​កត់​សម្គាល់​ជា​ច្រើន​នៅ​ក្នុង​ជ័យជម្នះ​​របស់​ក្រុម វិសាខា គីរីវង់ និង​ភ្នំពេញក្រោន នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី២២ ខែ​ឧសភាឆ្នាំ​២០២១ ម្សិលមិញ​នេះ។

១) គ្រប់​ក្រុម​សុទ្ធ​តែ​រក​គ្រាប់​បាល់​បញ្ជូល​ទី​គូ​ប្រកួត​បាន​ដូចគ្នា


*វិសាខា ៣-២ ព្រះខ័នរាជស្វាយរៀង កីឡដ្ឋាន​ព្រីនស៍
វិសាខា៖ប៊ុនហៀង 8′, Faeez 27′, Ajayi 90+2′
ស្វាយរៀង៖Privat 38′,Mika 38′


*សូលទីឡូអង្គរ ១-២ គីរីវង់សុខសែនជ័យ កីឡដ្ឋាន SRU
សូលទីឡូអង្គរ៖Francois 16′
គីរីវង់៖ផាន់ណា 5′ Kinoshita 6′

*ភ្នំពេញក្រោន ៤-១ ខេត្ត​ព្រៃវែង កីឡដ្ឋាន Smart RSN
ភ្នំពេញក្រោន៖Takaki 14′ ,Nieto 56′ 64′, Ogawa 90′
ព្រៃវែង៖រីណា 87′

២) ភ្នំពេញក្រោន ឈ្នះ​គ្រប់​ប្រកួត ឯ​​សូលទីឡូអង្គរ ចាញ់​គ្រប់​ការ​ប្រកួត


*ភ្នំពេញក្រោន៖​ប្រកួត​៤លើក ឈ្នះ​ទាំង​៤​លើក ទាត់​ចូលទី​គេ​១៥គ្រាប់ គេ​ទាត់​ចូល​វិញ​៤គ្រាប់ សល់​គ្រាប់​ចំណេញ​១១​គ្រាប់ មាន​១ពិន្ទុ។
*សូលទីឡូអង្គរ៖ប្រកួត​៤លើក ចាញ់​ទាំង​៤លើក ទាត់​ចូលទី​គេ​​២គ្រាប់ គេ​ទាត់​ចូល​វិញ​១៨គ្រាប់ សល់​គ្រាប់​ចំណេញ​-១៦គ្រាប់ មាន​០ពិន្ទុ។

៣) ប្រកួត​​តែ​មួយ​​ដែល​គ្រូ​បង្វឹក​ទាំង​២​ត្រូវ​ពិន័យ​កាត​លឿង​ដូចគ្នា


ជា​លើក​ដំបូង​ក្នុង​​រដូវកាល​ឆ្នាំ​២០២១ ដែល​គ្រូ​បង្វឹក​ទាំង​សង​ដែរ​​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​ដូចគ្នា។ លោក ឃួន វីរៈ អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​បាន​ពិន័យ​កាត​លឿង​ដល់​លោក Cornor គ្រូ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​នាទី​៥៥ និង​លោក Colum Curtis គ្រូ​បង្វឹក​របស់​ក្រុម​វិសាខា នៅ​នាទី​៧៦។


​៤) ក្រុម​​មក​ពី​ខេត្ត​៣ក្រុម​​របូត​ពិន្ទុ​ដូចគ្នា តែ​គីរីវង់​ស្ពាយ​៣ពិន្ទុ​ទៅ​តាកែវ វិញ


ក្រុម​មក​ពី​តាម​ខេត្ត​មាន​ ក្រុម​ខេត្ត​ព្រៃវែង ក្រុម​សូលទីឡូអង្គរ (សៀមរាប) ក្រុម​ព្រះខ័នរាជស្វាយរៀង សុទ្ធ​តែ​របូត​៣ពិន្ទុ ដូចគ្នា តែ​ក្រុម​គីរីវងសុខសែនជ័យ រក​បាន​៣ពិន្ទុ​ត្រឡប់​ទៅ​ខេត្ត​តាកែវ វិញ។

ចំណែក​កម្មវិធី​​ប្រកួត​បន្ទាប់​​នៅ​សប្ដាហ៍​ទី៣ នេះ​គឺ​ក្រុម​អង្គរថាយហ្គឺរ ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន SRU ក្នុង​ខេត្ត​សៀមរាប ទទួល​ក្រុម​បឹងកេត នៅ​វេលា​ម៉ោង​៣:៣០នាទី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១។ ចំណែក​ប្រកួត​រវាង​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ជាមួយ​ក្រុម​ណាហ្គាវើល ត្រូវ​បាន​​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ជូន​ដំណឹង​ថា​លើក​ពេល​ប្រកួត​ទៅ​ថ្ងៃ​ក្រោយ តែ​មិន​ទាន់​កំណត់​ច្បាស់៕

Telegram-Troryorng

រូបថត៖CNCC

Share.