ក្រុមជម្រើសបាល់ទះឆ្នេរខ្សាច់កម្ពុជា ទាំង២ក្រុម បានប្រកួតចាញ់ម្ចាស់ផ្ទះវៀតណាម ២ប្រកួតទល់១ ប្រកួត នៅថ្ងៃបើកឆាកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ចំនួន២ប្រកួតទល់១ប្រកួត នៃវិញ្ញាសាបាល់ទះឆ្នេរខ្សាច់បុរស នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ នេះ។
ប្រកួតក្រុមទី១ កម្ពុជា ឈ្នះវៀតណាម ២សិតទល់០ (២៤-២២,២១-១៩)
ប្រកួតក្រុមទី២ កម្ពុជា ចាញ់វៀតណាម ២សិតទល់០ (២១-១៩,២៧-២៥)
ប្រកួតក្រុមទី៣ កម្ពុជា ចាញ់វៀតណាម ២សិតទល់១សិត (២១-១៩,១៨-២១,២៣-២៥)
ក្រុមទី១របស់កម្ពុជា មាន ធី ម៉េងហួង, ជុក សោភា ខណៈក្រុមទី២ មាន សោម សាមីត និង អ៊ឹម ណារិទ្ធ។ ចំណែកក្រុមទី៣ គឺគណៈកម្មការតម្រូវឱ្យជ្រើសរើសកីឡាករទាំង៤នាក់ក្នុងក្រុមទាំង២ ចូលរួមប្រកួតកាត់សេចក្តី ក្រោយប្រទេសទាំង២ឈ្នះម្នាក់១ប្រកួត។ សម្រាប់កម្ពុជា យកកីឡាករ ធី ម៉េងហួង, ជុក សោភា ទៅប្រកួតក្នុងប្រកួតទី៣ កាត់សេចក្តី។
ក្រុមបាល់ទះឆ្នេរខ្សាច់បុរសកម្ពុជា ស្ថិតក្នុងពូល A ជាមួយវៀតណាម ហ្វីលីពីន និងសិង្ហបុរី ហើយពូល B មានថៃ ឥណ្ឌូណេស៊ី ឡាវ និងម៉ាឡេស៊ី។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា ទាំង២ក្រុម ត្រូវជួបសិង្ហបុរី នៅវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃចន្ទ ទី១៦ ខែឧសភា ស្អែកនេះ៕