តាមប្រភព សុវត្ថិឌី ធារិកា សពឪពុកម្ដាយ នឹងបូជានៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ ថ្ងៃស្អែកនេះ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល។

នាព្រឹកថ្ងៃទី ១៨ ខែឧសភាព នេះ គេបានឃើញមានតារាចម្រៀង តារាសម្ដែង ជាតារាសិល្បៈជាច្រើនដួង រួមទាំងសាច់ញាតិ បានចូលរួមអុចធូបឧទ្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធឪពុកម្ដាយ និងរំលែកក្ដីទុក្ខរបស់តារាចម្រៀង សុវត្ថិឌី ធារិកា។

សពឪពុកម្ដាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា ត្រូវបានដឹងមកតាមរយៈរថយន្តសាម៉ុយចេញពីខេត្តព្រះវិហារ មកតម្កល់ធ្វើ​បុណ្យនៅវត្ដសង្ក្រាន្ដតាព្រហ្មស្ទឹងមានជ័យ រាជធានីភ្នំពេញ នាយប់ថ្ងៃទី ១៧ ឧសភា នេះប្រហែល១០យប់ថ្ងៃ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ក្រឡាប់ឡានចូលទឹកប្រឡាយ នាស្រុកឆែប ខេត្ដព្រះវិហារ។

Share.