ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានាដែល មានរយៈពេល ២សប្តាហ៍ បានចាប់ផ្តើមហើយពីថ្ងៃទី២១ខែឧសភានេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

មានគណបក្សចំនួន១៧ បានដាក់ពាក្យស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាននៅ ទូទាំងប្រទេស។នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ មានឃុំសង្កាត់ចំនួន ១៦៥២ ដែលត្រូវ បោះឆ្នោតជ្រើសរើសសមាជិក្រុមប្រឹក្សាឃុំសង្កាត់ចំនួន២៨០០៨នាក់ នៅទូទាំងប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕

Share.