
តារាចម្រៀងខេមរៈ សិរីមន្តបានចេញមកអរគុណអ្នកគាំទ្រដែលបាន Follow ទំព័រហ្វេសប៊ុកផ្លូវការរបស់លោករហូតពេលនេះមានចំនួនគ្រប់ ២០០០០០០ Followers ដែលជាចំនួនមួយដ៏ច្រើន ខណៈមានត្រឹមតែ ៩ទំព័រហ្វេសប៊ុកប៉ុណ្ណោះដែលលោក Following ត្រលប់។

នៅក្នុងសំណេរអបអរនិងថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលស្រលាញ់ចូលចិត្តលោក លោកបានបញ្ជាក់ដែរថាលោកសង្ឃឹមថាចំនួននេះនឹងកើនឡើងជាបន្តទៅទៀត។
ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ខេមរៈ សិរិមន្តដែលមាន Followers ចំនួន ២លាន បាន Following ត្រលប់ទៅវិញតែចំនួន ៩ទំព័រហ្វេសប៊ុកប៉ុណ្ណោះ ក្នុងនោះមាន៖ Rasmey Hang Meas, Ly Eang May, ទឹកអប់ Or Brand-015 200 460, Mazda Cambodia, Khmer Release, RS Shop 2, Khemarak Srey Pov, Ith Julyna-អ៊ិត ជូលីណា, Or Brand។
សម្រាប់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកខេមរៈ សិរីមន្ត ក្រៅអំពីតារាចម្រៀងរូបនេះ បង្កើតឡើងដើម្បីចែករំលែកនូវព័ត៌មានផ្សេងៗពាក់ព័ន្ធទាក់ទងនឹងសមិទ្ធផលបទចម្រៀងថ្មីៗរបស់លោក ជាមួយនឹងអ្នកគាំទ្រអ្នកគាំទ្រហើយនោះ ជាពិសេសទីនោះ ក៏ជាទីសម្រាប់ធ្វើការជួយផ្សព្វផ្សាយនិងឃោសនាផលិតផលទឹកអប់ រួមទាំងមុខជំនួញផ្សេងៗរបស់លោកផងដែរ៕
