បាត់ដំបង៖ ទំនាស់ពាក្យសម្តី ក្លាយជាហិង្សាទាញពូថៅវាយអ្នកជិតខាងមួយខ្នងពូថៅ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់​។​ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី ០៧ ក្នុងភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។

នគរបាលបានប្រាប់ឲ្យដឹងថា ជនបង្កមានឈ្មោះ ហឿន ជាតិ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅ ភូមិតាហែន១ ឃុំរកា ស្រុកសង្កែ​។ នៅថ្ងៃកើតហេតុជនបង្កបានផឹកស្រាស្រវឹង ហើយជជែកវែកញែកគ្នាជាមួយអ្នកជិតខាងយ៉ាង តឹងសរសៃ ក រួចក៏បានស្ទុះទៅទាញពូថៅទៅវាយដោយខ្នងពូថៅទៅលើជនរងគ្រោះ ឈ្មោះអ៉ិត សុភុនវាស នា ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិតាហែន១ ឃុំរកា ស្រុកសង្កែ បណ្តាលអោយរងរបួសហូរឈាមត្រង់ភ្នែកខាងឆ្វេង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញ ឃាត់ខ្លួននិងកំពុងបន្តកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.