ភ្នំពេញ៖​ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការលើអង្គសេចក្ដីក្នុងសំណុំរឿងជនជាប់ចោទឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងបក្សពួកករណីប្លន់ឧកញ៉ា អ៊ាន សៀវម៉ី។

នៅក្នុងអង្គសវនាការជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានឆ្លើយថាលោកបានរៀបគម្រោងមួយថ្ងៃដើម្បីប្លន់ផ្ទះ ឧកញ៉ា អ៊ាន សៀវម៉ី ហើយលោកទទួល​ស្គាល់ថា​លោកពិតជាបានប្លន់មែន តែចំពោះមូលហេតុលោកសុំមិននិយាយព្រោះវាជាសិទ្ធិរបស់ខ្ញុំ។ សវនាការនេះបានសួរលើជនជាប់ចោទបាន២នាក់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង និងឈ្មោះ នេត ផៃមុនី។

ជនជាប់ចោទទាំង០៧នាក់ រួមមាន៖

  • ​១.ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅសុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំ មុខរបរ អតីតប្រធានគណបក្សខ្មែរក្រោក នឹងជាមេក្លោងចោរប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ (ឧកញ៉ា អ៊ាន សៀវម៉ី)
  • ២. ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ ( អ្នកពាក់ឯកសណ្ឋាននគរបាលនិងដីកា ធ្វើសកម្មភាព)
  • ៣.ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ ឆ្នាំ
  • ៤.ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ២៦ ឆ្នាំ
  • ៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ
  • ៦.ឈ្មោះ សុវណ្ណ ស្រីសុរិយោពណ៌ ភេទស្រី អាយុ២៨ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាម គ័ង)
  • ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ។

ជនជាប់ចោទទាំង៧នាក់ បានជាប់បទលួចមានស្ថានទម្ងន់ទោស បទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និង.បទក្លែងឯកសារសាធារណៈ និងបទ. សមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស តាមមាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន។

តុលាការនឹងបន្តសវនាការថ្ងៃ០៩​ ខែមិថុនា ឆ្នាំ ២០២២ខាងមុខបន្ដទៀត ជុំសំណុំរឿងខាងលើនេះ លើជនជាតប់ចោទទាំង០៧នាក់៕​

អត្ថបទ៖ ចតុមុខ

Share.