បទចម្រៀងដែលមានចំណងជើងបកប្រែជាខេមរភាសាមានន័យថា «អត់ទ្រាំ» របស់យុវជនវ័យ១៥ឆ្នាំ Sprite ច្រៀងរួមជាមួយនឹង Guygeegee ជាបទចម្រៀងភាសាដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រចម្រផងថៃ ដែលបានជាប់លំដាប់លើតារាង Billboard Global ជាតារាងបទចម្រៀងដែលល្បីនិងពេញនិយមទូទាំងពិភពលោក។

យោងតាមសារព័ត៌មាន Khaosod សារព័ត៌មានថៃបានរាយការណ៍ថា ថ្មីៗបទចម្រៀង «เพลงทน» ឬបទ «អត់ទ្រាំ» បានកសាងប្រវត្តិសាស្ត្រថ្មីឱ្យបទចម្រៀងថៃជាប់ក្នុងតារាងបទចម្រៀងពេញនិយមលំដាប់ទី៨៩ លើតារាង billboard Global ទូទាំងពិភពលោក (លើកលែងសហរដ្ឋអាមេរិក)។
ដោយខាង Billboard បានរាយការណ៍ថាបទចម្រៀង «អត់ទ្រាំ» ជាបទចម្រៀងដំបូងរបស់ប្រទេសថៃ និងជាបទចម្រៀងដំបូងដែលមានសាច់ច្រៀងជាភាសាថៃសុទ្ធ មានចំនួន Stream ជាង២០លានដង រាប់ចាប់តាំងពីបញ្ចេញបទចម្រៀងនេះលើទីផ្សារ។

ខណៈនៅលើ YouTube ឯណោះវិញមានចំនួន៧៧លានដងនិងមានអ្នកកាត់យកបទចម្រៀងនេះទៅបញ្ចូលលើ Tiktok ជា Platform ចែករំលែកវីដេអូដ៏ធំថែមទៀតផង។
នេះមិនមែនជាលើកទីមួយឡើយដែលក្មេងប្រុសអាយុ១៥ឆ្នាំ «Sprite» បានសាងកេរ្តិ៍ឈ្មោះឱ្យប្រទេសកំណើតរបស់ខ្លួនព្រោះមុននេះអ្នកកំលោះតូចម្នាក់នេះធ្លាប់ត្រូវជ្រើសជាសិល្បករតំណាងប្រទេសថៃចូលរួមច្រៀងបទ Trust Again បទចម្រៀងក្នុងភាពយន្ត «Raya and The Last Dragon» ឬ «រ៉ាយ៉ានិងពង្សនាគចុងក្រោយ» នេះបានគេហៅថាអ្នកចម្រៀងរ៉េបអាយុតិចតែសមត្ថភាពច្រើន៕
