ពោធិ៍សាត់ ៖ ក្រុមក្មេងទំនើងចំនួន១៦នាក់ ជិះម៉ូតូចំនួន១៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ព័ទ្ធចាប់បាន ខណៈដែលពួកគេរោទ៍និងបង្ហោះម៉ូតូ បង្កការរំខាងននិងភាពអសន្តិសុខក្នុងមូលដ្ឋាន ។

ការឃាត់ក្រុមក្មេងទំនើងទាំងនោះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្រោលក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមសមត្ថកិច្ចបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើងបាន១៦នាក់​ ព្រមទាំងដកហូតម៉ូតូបានចំនួន ១៣គ្រឿង នៅពេលដែលពួកក្មេងទំនើងទាំងនោះកំពុងធ្វើសកម្មភាព រោទ៍និងបង្កោះម៉ូតូ​នៅតាមបណ្តោយផ្លូវជាតិលេខ៥ បង្កភាពអសន្តិសុខក្នុងមូលដ្ឋាន។ ​ក្នុងចំណោមក្រុមក្មេងបង្ហោះម៉ូតូទាំង១៦នោះមានអាយុ ចាប់ពី ១៦ដល់ ២១ឆ្នាំ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង១៦នាក់ រួមនឹងម៉ូតូចំនួន១៣គ្រឿង ជាមធ្យោបាយរបស់ពួកគេ កែច្នៃខុសបច្ចេកទេស រោទ៍ និងបង្ហោះនៅទីសាធារណៈត្រូវបានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.