កាល​ពី​ថ្ងៃ​ទី៣០ អតីត​ស្វាមី​សាន់​ឆាយ​ មហាសេដ្ឋី​ Wang Xiaofei បាន​ចោទ​ប្រកាន់​ថា​ Barbie Hsu បាន​ប្រើប្រាស់​ថ្នាំ​ហាម​ឃាត់​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​ផ្លូវ​ចិត្ត​នាង​មិន​នឹងន​ ប៉ុន្តែ​ក្រោយ​មក​លោក​បាន​ចេញ​មក​សុំ​ទោស​វិញ​និង​ទទួល​ស្គាល់​ថា​ខ្លួន​ចោទ​ប្រកាន់​ភរិយា​។ និយាយ​ពី​ទំនាស់​រវាង​សាន់ឆាយ​ និង​ស្វាមី​ដែល​ឈាន​ដល់​ការ​បែក​បាក់​នេះ​ មិន​មែន​ត្រឹម​តែ​រឿង​គំលាត​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ខ្សឹបខ្សៀវ​ការ​លែងលះ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ស្វាមី​សាន់ឆាយ​លួចលាក់​មានស្រី​នៅ​ដីគោក និង​ធ្លាប់​ប្រើប្រាស់​ហិង្សា​លើ​​នាង​ ក្នុង​ខណៈ​ដែល​នាង​មាន​ផ្ទៃ​ជិត​គ្រប់​ខែ​ថែម​ទៀត​ផង​។

ថ្មីៗ​នេះ​អតីត​ស្វាមី​សាន់​ឆាយ​បាន​ចោទប្រកាន់​នាង​ជា​ច្រើន​រឿង​មាន​ដូច​ជា​រឿង​នាង​ប្រើប្រាស់​ថ្នាំ​ហាម​ឃាត់ ថែម​ទាំង​ចោទ​ប្រកាន់​ថា​នាង​មិន​រក្សា​ចំណង​​អាពាហ៍ពិពាហ៍​ដើម្បី​កូន​ៗ​​ និង​មិន​ជួយ​លើ​ការងារ​រក​ស៊ី​របស់​លោក​ទៀត​​ ​ក្រៅ​ពី​នោះ​​លោក​បានលើក​ឡើង​ទៀត​ថា​លោក​​ចំណាយ​ប្រាក់​១​លាន​​ដុល្លារ​តៃវ៉ាន់​ដើម្បី​ជួយ​ចេញថ្លៃ​ថ្នាំ​អតីត​ប្រពន្ធ​ផង​ដែរ​។

យ៉ាង​ណា​មិញ​អ្នក​ចាត់​ការ​ទូទៅ​របស់​សាន់ឆាយ​បាន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា​នាង​មិន​ដែល​ល្មើស​ច្បាប់​ ឬ​បង្ខំ​ឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​អ្វី​ដើម្បី​នាង​ឡើយ​ លើក​លែង​តែ​រឿង​ដែល​នាង​សម្រេចចិត្ត​មិន​ទុក​កូន​ទីបី​ដោយ​សារ​តែ​បេះដូង​មិន​ដើរ​។

កាល​ពី​ឆ្នាំ​២០១៨ Barbie មាន​សុខភាពមិន​ល្អ​ដូច្នេះ​នាង​មិន​បាន​ធ្វើ​ការងារ​នោះ​ទេ​ ដោយ​ផ្ដោត​ការ​ថែរក្សា​កូន​ទាំង​ពីរ​ជា​ចំបង​។ ប៉ុន្តែទោះ​ជា​ចំណូល​ធ្លាក់​ចុះ​ Barbie ហៅ​សាន់​ឆាយ​នៅ​តែ​បែងចែក​ចំណាយ​ប្រចាំ​ខែ​ជាមួយ​នឹង​អតី​ត​ស្វាមី​ស្មើ​គ្នា​ ចំណែក​លុយ​១​លាន​នោះ​​គឺ​ជា​លុយ​ដែល​ លោក Wang ពេញ​ចិត្ត​នឹង​ផ្ញើ​ឱ្យ​ Barbie ដើម្បី​ចំណាយ​ក្នុង​គ្រួសារ​។

យោង​តាម​សារព័ត៌មាន​ខ្សឹបខ្សៀវ​រឿង​អាស្រូវ​តារា​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​ទម្លាយ​រូបភាព​អតីត​ស្វាមី​សាន់ឆាយ​ជា​ច្រើន​សន្លឹក​ជាមួយ​នឹង​ស្រីស្នេហ៍​ជា​ច្រើន​រូប​របស់​លោក​ ដោយ​បាន​សរសេរ​ទៀត​ថា​ពាណិជ្ជកម្ម​រូប​នេះលួច​មាន​ស្រី​មុន​លែងលះជាមួយ​នឹង​សាន់ឆាយ​។ យោង​តាម​សារ​ព័ត៌មាន​ដដែល​នេះ​បាន​សរសេរ​ទៀត​ថា​លោក​ Wang ធ្លាប់​នាំ​ស្រីស្នេហ៍​ទៅ​ដល់​ផ្ទះ​លោក​នៅ​ចិន​ដីគោក​ថែម​ទៀត​ងផង​។ លោក​បាន​ទិញផ្ទះនិង​ទិញ​ឡាន​ឱ្យ​មិត្ត​ស្រី​​បច្ចុប្បន្ន​របស់​លោក​ថែម​ទៀត​ផង​ ប៉ុន្តែ​នារី​វ័យ​ក្មេង​នោះ​បាន​រំលូតកូន​ក៏​ព្រោះ​តែ​នាង​មិន​ចង់​បាន​កូន​ទៀត​។

ព័ត៌មាន​នោះ​បាន​ចុះ​ផ្សាយ​ទៀត​ថា​ Wang Xiaofei បាន​ច្រាន​ Barbie (សាន់ឆាយ) ខណៈ​ដែល​មាន​ទំងន់​៩​ខែ​ឱ្យ​ដួល​ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​សំណាង​ដែល​មិត្ត​របស់​ Barbie បាន​ឃើញ​ហើយ​បាន​ជួយ​វ៉ៃ​ ​អតីត​ស្វាមី​របស់​សាន់​ឆាត​។

នា​ខែ​កុម្ភៈ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​របស់​តៃ​វ៉ាន់​នាង​ Barbie Hsu បាន​សម្រេច​ចិត្តរៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ DJ Koo បុរស​ដែល​ធ្លាប់​បាន​ទាក់ទង​គ្នា​កាល​ពី​អំឡុង​ឆ្នាំ​ ៩០​ ក្រោយ​មក​ស្វាមី​បច្ចុប្បន្ន​របស់​សាន់ឆាយ​បាន​ហោះ​ទៅ​រស់​នៅ​និង​ធ្វើ​ការ​នៅ​តៃវ៉ាន់​ ប៉ុន្តែ​បាន​ពាក់​កណ្ដាល​ខែ​លោក​បាន​ហោះ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ទំនាក់​ទំនង​មុខ​ជំនួញ​ មុន​នឹង​ហោះ​ទៅ​ប្រទេស​កំណើត​វិញ​៕

Share.