ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានទំនងជាចេញពីការលើកឡើងពីសហគមន៍អឺរ៉ុបដែលទាមទារឱ្យមានបក្សប្រឆាំងដ៏មានឥទ្ធិពល និងគួរឱ្យទុកចិត្តចូលរួម ឯកឧត្តម ប្រាជ្ញ ចន្ទ បានពន្យល់ផ្ដល់ការអត្ថធិប្បាយថា«ឥលូវនេះ ការបោះឆ្នោតឃុំ សង្កាត់លើកនេះ មានគណបក្សដែលចូលរួមមាន១៧គណបក្ស ហើយក្នុងនោះឃើញថាគណបក្សភ្លើងទៀនធ្វើសកម្មភាពច្រើនដែរ ចូលរួមដែរហើយ ហើយគណបក្សផ្សេងៗទៀតដែលកើតមានថ្មីនោះក៏មានដែរ។ អ៊ីចឹងទេខ្ញុំគិតថាការចូលរួមដល់១៧គណបក្សហើយ បើថាមិនប្រជាធិបតេយ្យទៀតខ្ញុំមិនយល់ដែរ មិនដឹងថាវាយតម្លៃប្រជាធិបតេយ្យបែបយ៉ាងណា?»។

បើតាមឯកឧត្តម ប្រាជ្ញ ចន្ទ ការបោះឆ្នោតដែលមានគណបក្សចូលរួមចាប់ពី២គណបក្សឡើង អាចចាត់ទុកថាប្រជាធិបតេយ្យហើយ ហើយថា«លទ្ធផលបានគណបក្សណាប៉ុន្មានៗនេះជាសេចក្ដីសម្រេចរបស់ឆន្ទះប្រជាពលរដ្ឋដែលជាអ្នកម្ចាស់ឆ្នោតឆ្នោត គាត់ជាអ្នកសម្រេច»។ ដោយឡែកចំពោះការលើកឡើងថាតើអាចមានរូពភាពអាក្រក់ទេ នៅពេលសហភាពអឺរ៉ុបមិនដាក់ភ្នាក់ងារចូលរួមឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នេះ ប្រធាន គ.ជ.ប បានអះអាងយ៉ាងខ្លីថា«ច្បាប់កម្ពុជាមិនបានថាបើសហគមន៍អឺរ៉ុបមិនចូលរួម បោះឆ្នោតមិនបាននោះទេ»៕

Share.