ភ្នំពេញ៖ ក្រុមក្មេងទំនើង២ក្រុមមានគ្នា៨នាក់ ដេញកាប់និងវាយម៉ូតូគេតាមផ្លូវ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទពីបទ. លួចមានស្ថានទម្ងន់ទោស និងបទ. ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស​។

ក្រុមក្មេងទំនើងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានព្រួតគ្នាយកកាំបិតប៉័តតោធ្វើសកម្មភាពកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០៤ គ្រឿង និងបាក់ដាច់កន្ទុយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១FM២៥៥២ ១គ្រឿង រួចលួចយកកន្ទុយម៉ូតូទៅបាត់។

ជនត្រូវចោទមាន១.ឈ្មោះតូច មករា ហៅគឹម ថាក់គូ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ លក់នំប៉័ង ២.ឈ្មោះសុខ សុវណ្ណាមករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះហ៊ី ភារ៉ា ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ កម្មករសំណង់ និង ៤.ឈ្មោះ ខៀវ សុវណ្ណារាជ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ អ្នកដឹកឥវ៉ាន់។

ចំណែកក្រុមទី២ មានគ្នា៤នាក់រហ័សនាមក្រុមក្មេងទំនើងក្រុមដឹកជញ្ជូនអ៊ីហ្គេត១.ឈ្មោះ ហ៊ន សុភក្រ្ត ភេទ ប្រុស អាយុ២០ឆ្នាំ ២.ឈ្មោះ ចាន់ រតនៈ ភេទ ប្រុស អាយុ១៧ ឆ្នាំ ៣.ឈ្មោះ ហួ ហង្សសុវិសាល ភេទ ប្រុស អាយុ១៧ ឆ្នាំ និង៤.ឈ្មោះ កុសល់ ចុងយាន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់ក្រុមហ៊ុនអ៊ីហ្គេត។

ដោយឡែកករណីទី២ ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រួតគ្នាយកកាំបិត ដុំថ្ម ខ្សែក្រវ៉ាត់ មួកសុវត្ថិភាព ធ្វើសកម្មភាពកាប់ គប់ និងវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃ និងកាំបិត ដុំថ្ម ធ្វើសកម្មភាពកាប់ និងគប់ម៉ូតូបណ្តាលឲ្យបែកចង្កៀងខាងមុខ បែកស្តុបឆ្វេង ស្តុបខាងក្រោយម៉ូតូ និងបែកកុងទ័រ ប្រព្រឹត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ៕

អត្ថបទ៖ ចតុមុខ

Share.