បទចម្រៀងមនោសញ្ចេតនាស្នេហាកម្សត់ «លក់គោយន្ត» ដែលជាសំនៀងដើម និង និពន្ធដោយលោក Noly Record គឺជាបទមួយដែលល្បីនិងពេញនិយមខ្លាំងក្នុងស្រទាប់មហាជនរហូតមានអ្នកចម្រៀងយកទៅច្រៀង Cover តាមជាច្រើននាក់ តែក្នុងចំណោមនោះមានតែអ្នកចម្រៀង៣នាក់គត់ដែលមានការគាំទ្រខ្លាំងមានចំនួន View ខ្ទង់លាន។
ក្នុងចំណោមអ្នកចម្រៀងដែលយកបទនេះទៅច្រៀងសារឡើងវិញ (Cover) ឃើញថាមានតារាចម្រៀងចំនួន ៣រូបដែលលេចធ្លោខ្លាំងនិងមានអ្នកតាមដានទស្សនាច្រើនរហូតខ្ទង់លាននៅលើ Channel YouTube តារាទាំង ៣រូបនោះគឺ៖

១. វិចិត្រ (Channel Sour Vichet) ៖ បង្ហោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក មានចំនួនទស្សនា ៩,២៣៣,១២៦ ដង
២. Bee Emm ( Channel PRC Rich) ៖ បង្ហោះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក មានចំនួនទស្សនា ៧,៣៥៧,៧៧៣ ដង
៣. Nok Sainam (Channel LID Channel) ៖ បង្ហោះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គិតត្រឹមថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹក មានចំនួនទស្សនា ២,២០៧,០៧៦ ដង។
បទចម្រៀង «លក់គោយន្ត» គឺជាបទចម្រៀងមួយស្ថិតក្នុងចំណោមបទចម្រៀងល្បីនិងមានការគាំទ្រខ្លាំងក្នុងស្រទាប់មហាជន ថែមទាំងមាន Channel YouTube ដែលនិយម Cover បទចម្រៀងយកទៅច្រៀងតាមយ៉ាងច្រើនផងដែរ ព្រោះតែសាច់ភ្លេងនិងអត្ថន័យដែលស៊ីសាច់រឿងនិងចាក់ដោតអារម្មណ៍អ្នកស្ដាប់ពិសេសអ្នកកំពុងកើតទុក្ខរឿងស្នេហាទៀតនោះ ស្ដាប់ហើយអាចនឹងហូរទឹកភ្នែកមកដោយមិនដឹងខ្លួនក៏ថាបាន។
បទចម្រៀង «លក់គោយន្ត» ជាស្នាដៃនិពន្ធនិងច្រៀងផ្ទាល់របស់លោក Noly Record បានបង្ហោះចែកជូនអ្នកគាំទ្រស្ដាប់និងទស្សនាកម្សាន្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ គិតត្រឹមថ្ងៃទី២៧ ខែឧសភា មានចំនួនទស្សនាលើស១០លានដងទៅហើយលើ Channel YouTube៕
