កីឡាករ Ikhsan Fandi ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិសិង្ហបុរី បច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្រុម BG Pathum United សមាជិកលីគកំពូលរបស់ប្រទេសថៃ បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង ក្នុងជំនួបសិង្ហបុរី ឈ្នះមីយ៉ាន់ម៉ា ៦-២ វគ្គជម្រុះ AFC Asian Cup 2023។
Ikhsan Fandi គឺជាកូនប្រុសទី២របស់លោក Fandi Ahmad កើតនៅឆ្នាំ១៩៩៩ ធ្លាប់ប្រកបអាជីពនៅក្លិបបាល់ទាត់ Jerv សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសន័រវែស។
ខ្សែប្រយុទ្ធរូបនេះមានកម្ពស់ ១.៨៣ម៉ែត្រ បានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្រុម Home United នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧-១៨ បានចូលរួមក្រុម Young Lions និងនៅឆ្នាំ២០១៩-២០ ចូលរួមក្នុងក្រុម Raufoss សមាជិកពានរង្វាន់លីគទី២ប្រទេសន័រវែស ហើយថ្មីៗនេះចុងឆ្នាំ២០២១ ផ្លាស់ទៅចូលរួមលីគប្រទេសថៃ ជាមួយក្រុម BG Pathum United ដូចបងប្រុសខ្លួន Irfan Fandi៕