បាត់ដំបង÷ រថយន្តទេសចរណ៍១២កៅអី បើកបុកជាមួយម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១៦នាក់ទៀតរងរបួស កាលពីវេលាម៉ោង ១:០០នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី៩ ក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់ជាភាគីខាងម៉ូតូ មានឈ្មោះសេង តុលា ភេទប្រុស អាយុ ២០ឆ្នាំជាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះទិត្យ សុវណ្ណ ភេទប្រុសអាយុ ១៤ឆ្នាំ ទាំង ២នាក់រស់នៅភូមិខ្សាច់ពោយ ឃុំវត្តគរ ក្រុងបាត់ដំបង បើកបរម៉ូតូម៉ាកម៉ូតូ C១២៥ ពណ៌ខ្មៅសេរី ២០១៥ ពាក់ស្លាកលេខបាត់ដំបង១U-៧៦០៤។ ចំណែកភាគីខាងរថយន្តប្រភេទទេសចរណ៍ ១២កៅអី ពណ៌ស ម៉ាក TURBO ROSA ពាក់ស្លាកលេខសៀមរាប ៣A-១០២៤ ផ្ទុកអ្នករួមដំណើរទាំងអស់ចំនួន ៣៣នាក់ រងរបួសចាស់ក្មេងធ្ងន់ និងស្រាលចំនួន ១៦នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពអ្នកឃើញហេតុការណ៍បញ្ជាក់ថា មុនហេតុការណ៍កើតឡើងគេឃើញភាគីម៉ូតូបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើត ទៅលិច លុះចំណុចកើតហេតុបានឡើងជែងជាមួយរថយន្តមួយគ្រឿងទៀត ហើយបានជ្រុលចង្កូតទៅចូលចំណែកផ្លូវរបស់រថយន្តទេសចរណ៍ ដែលបើកបរក្នុងទិសដៅពីខេត្តប៉ៃលិន ឆ្ពោះទៅខេត្តបន្ទាយមានជ័យទើបបណ្តាលឲ្យបុកម៉ូតូយ៉ាងពេញទំហឹង ហើយរថយន្តបានជ្រុលចង្កូតទៅបុកសសរគ្រឹះប៉ាយហ្គារ៉ាស់សាំងធ្វើឲ្យរថយន្តក្រឡាប់មួយត្រឡប់ទៀត។

ភ្លាមៗកម្លាំងផ្នែកជំនាញបានចុះវ៉ាស់វែងនិងធ្វើកំណត់ហេតុរួចប្រគល់សំណុំរឿងបញ្ជូនឲ្យកម្លាំងការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយពេលក្រោយ៕

អត្ថបទ÷ ដំបងក្រញូង

Share.