បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទដកហូតឧបករណ៍ល្មើសជាច្រើនដុតបំផ្លាញចោល។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា យុទ្ធនាការចុះបង្ក្រាប ទប់ស្កាត់នេះធ្វើឡើងកាលពីចុងសប្តាហ៍កន្លងមកត្រង់ចំណុចអតីតឡូតិ៍នេសាទលេខ ១ និងលេខ ២ ឋិតក្នុងភូមិសាស្ត្រ ២ភូមិ ក្នុងនោះមានភូមិព្រែកទាល់ និងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមជាមួយកម្លាំងចម្រុះ ទីបញ្ជាការស្រាល បាត់ដំបងផងដែរ។

លទ្ធផលបង្ក្រាបនគរបាលចម្រុះដកហូត បានក្បាល ប ចំនួន ៤៣ គ្រឿង របាំង សាច់អួនប្រវែង ៨២០០ ម៉ែត្រ បង្គោល ចំនួន ៣៣០០ ដើម – មង២ ជាន់ ប្រវែង ៥០០ ម៉ែត្រ – និងបានប្រលែងត្រីចម្រុះ ចូលក្នុងបឹងធម្មជាតិវិញចំនួន ១៥០ គីឡូក្រាម ។ សម្ភារៈល្មើស ខាងលើក្រុមការងារបានសម្រេចដុតបំផ្លាញចោលនៅកន្លែង។

ប្រភពដដែលបានរៀបរាប់បន្តដែរថា ចំពោះមុខនេះមុខសញ្ញាល្មើសដែលជាម្ចាស់ទីតាំងអ្នកប្រព្រឹត្តបទល្មើសច្បាប់ នេះ សមត្ថកិច្ចនគរបាល កំពុងស្រាវជ្រាវ សាវតាដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង អនុ វត្តតាម ច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.