បាត់ដំបង÷ ផ្ទះប្រជាពលរដ្ឋក្នុងស្រុករុក្ខគិរី ចំនួន ២០ខ្នងរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារអំណាចខ្យល់កន្ត្រាក់។

សមត្ថកិច្ចបានរាយការណ៍មកថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានបង្កឡើងនៅល្ងាចថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ បានប៉ះពាល់ទៅដល់ឃុំចំនួន ២ គឺឃុំស្តុកប្រវឹក នឹងឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ខ្យល់កន្ត្រាក់ក្នុងពេលបន្តបន្ទាប់គ្នានេះបានបណ្តាលឲ្យខ្នងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២០ខ្នងរងការបំផ្លាញប៉ើងដំបូល ក៏ដូចជារបើកជញ្ជាំងផ្ទះផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាម្ចាស់ផ្ទះឡើយ។

ពេលនេះអាជ្ញាធរ និងសត្ថកិច្ចកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងក្នុងគោលបំណងផ្តល់ជំនួយបឋមដល់បណ្តាជនរងគ្រោះ៕

អត្ថបទ÷ដំបងក្រញូង

Share.