បន្ទាយមានជ័យ៖ អ្នកគ្រូពេទ្យម្នាក់ ត្រូវរថយន្តដឹកដីបុកកិនពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗ រួចរត់រយន្ត បានបើករត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៤ ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ នៅភូមិគោកទន្លាប់ ឃុំបន្ទាយនាង ស្រុកមង្គលបូរី។


ជនរងគ្រោះមានឈ្មោះ ម៉ុក ស៊ីវ៉ា ភេទស្រីអាយុ៤៩ឆ្នាំ(ជាមន្ត្រីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហៅពេទ្យ ខេត្តបន្ទាយមានជ័យ រស់នៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបូរីបានឲ្យថា នៅពេលកើតឡើងជនរងគ្រោះបាន ជិៈម៉ូតូម៉ាកហុងឌ្រីម ពាក់ស្លាកលេខ ប.មានជ័យ 1W.7722 បានចេញពីធ្វើការនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ហើយត្រឡប់ទៅផ្ទះដល់កន្លែងកើតហេតុបានជិៈម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅជើងទៅត្បូង ហើយរថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយហើយកិនបណ្តាលស្លាប់ភ្លាមៗ និងកន្លែងកើតហេតុ រួចបើកគេចខ្លួនបាត់។


ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ឃុំបន្ទាយនាង និងកម្លាំងនគរបាលចរាចរណ៍ស្រុកមង្គលបូរី បានចុះទៅ ពិនិត្យវាស់វែងឃើញថាជនរងគ្រោះបានជិៈម៉ូតូក្នុងគន្លងរថយន្តល្បឿនលឿនហើយរថយន្តមកពីក្រោយបានស៊ីភ្លេ រួចបានគេចមកផ្លូវល្បឿនយឺត តែត្រូវរថយន្តមកពីក្រោយបណ្តាលបុកហើយកិនបណ្តាលស្លាប់ភ្លាមៗតែម្តង។

បន្ទាប់ពីវាស់វែងរួចហើយ រថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីបានដឹកសាកសពជូនដល់គ្រួសារ និងសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីហើយកម្លាំងបានទំនាក់តំនងទៅកម្លាំងនគរបាលខាងមុខដើម្បីតាមចាប់រថយន្តបង្ក៕

អត្ថបទ៖ ប៉ោយប៉ែត

Share.