កំពង់ស្ពឺ៖ ប្រជាជាពលរដ្ឋជាច្រើនគ្រួសារហួសចិត្តនិងក្រុមគ្រួសារមន្ត្រីយោធាមួយគ្រួសារ បានរារាំងមិនឲ្យអាជ្ញាធរកាយប្រឡាយរំដោះទឹកជំនន់នៅភូមិតាឡាក់។

គ្រួសារមួយត្រូវបានគេស្គាល់ថា បានប្រើអំណាចបំរើការងារនៅក្នុងអង្គភាព អគ្គបញ្ជាការ ធ្វើរបងរំលោភយកដីសាធារណៈ (ដីផ្លូវរដ្ឋ) ប៉ះពាល់ដល់ការស្ថាបនាបណ្តាញប្រព័ន្ធប្រឡាយដាក់លូអមសងខាងផ្លូវលំសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងរំដោះទឹកជំនន់នារដូវវស្សា កុំឲ្យមានការជន់លិចផ្ទះ ស្រែចំការនិងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅភូមិតាឡាក់ ឃុំក្សោមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ។

តាមប្រជាពលរដ្ឋបង្ហើបអោយដឹងថា គ្រួសារខាងលើ មានប្តីឈ្មោះ ជុន សារិន និងប្រពន្ធ ឈ្មោះ កុយ សុខា មុខរបរ បំរើការងារនៅមន្ទីរអប់រំ ស្រុកឧត្តុង្គ ដែលសំអាងលើកូនឈ្មោះ រិ សារាជ បំរើការងារនៅអង្គភាព អគ្គបញ្ជាការ មានឋារន្តស័ក្កវេរៈសេនីយ៍ទោ មកកាងការពារដាច់ខាត ដោយប្រើប្រាស់ឯកសណ្ឋានរបស់អង្គភាពចុះមក រារាំង គ្រឿងចក្ររបស់អជ្ញាធរនិឲ្យឈូសឆាយ ដើម្បីស្តារប្រឡាយដាក់លូដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាបានឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងអាជ្ញាធរភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ បានយកគ្រឿងចក្រទៅស្តារប្រឡាយដើម្បីដាក់ប្រពន្ធ័លូរំដោះទឹកជំនន់ ប្រជាពលរដ្ឋមួយភូមិរីករាយអបអរសាទរនិងសហការណ៍ជាមួយនិងអាជ្ញាធរ និងចេញថវិការផ្ទាល់ខ្លួនរបស់ពួកគាត់ទិញលូ ដើម្បីដាក់មុខផ្ទះរបស់ពួកគាត់រៀងៗខ្លួន ហើយនៅពេលដែលគ្រឿងចក្រកាយដីចំណីផ្លូវដល់របងផ្ទះដែលសង់រំលោភលើដីចំណីផ្លូវរដ្ឋខាងលើ បានចេញមករារាំងមិនឲ្យគ្រឿងចក្រ បន្តកាយប្រឡាយដើម្បីបង្ហូចូលទៅក្នុងប្រព័ន្ធមេលូបាននោះទេ គឺបញ្ជាអោយអាជ្ញាធរកាយកាត់ទទឹងផ្លូវលំបង្ហូរទៅផ្នែកម្ខាងទៀត ដើម្បីរួចពីកាយរបងដែលសងរំលោភលើដីរដ្ឋ៕

អត្ថបទ៖ សេង សាវី

Share.