នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជីរាយនាមកីឡាការិនីជម្រើសជាតិកម្ពុជា២៣រូបចុងក្រោយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។

ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី ស្ថិតនៅពូល B ជាមួយ វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និង ឡាវ ខណ:ពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី និង ម៉ាឡេស៊ី។

ខាងក្រោមនេះគឺជាកាលវិភាគប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានារី៖
– ថ្ងៃទី៥ ខែកក្កដា កម្ពុជា vs ឡាវ វេលាម៉ោង៧:០០នាទីយប់ នៅកីឡដ្ឋាន Binan Football
– ថ្ងៃទី៧ ខែកក្កដា កម្ពុជា vs វៀតណាម វេលាម៉ោង៧:០០នាទីយប់ នៅកីឡដ្ឋាន Binan Football
– ថ្ងៃទី១១ ខែកក្កដា កម្ពុជា vs មីយ៉ាន់ម៉ា វេលាម៉ោង៤:០០នាទីរសៀល នៅកីឡដ្ឋាន Binan Football
– ថ្ងៃទី១៣ ខែកក្កដា កម្ពុជា vs ទីម័រខាងកើត វេលាម៉ោង៧:០០នាទីយប់ នៅកីឡដ្ឋាន Binan Football៕

Share.