បន្ទាយមានជ័យ ៖ តូបអ្នកលក់ដូរចំនួន២កន្លែងផ្សេងគ្នា ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ចូលលួចឥវ៉ាន់ គ្រឿងកំប៉ុង សម្ភារៈផ្សេងៗអស់ ខណៈដែលម្ចាស់ពុំបានដេកចាំ កាលពីវេលាម៉ោង១ និង៥១នាទីយប់ ចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្បែរផ្សារអូរអំបិល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ម្ចាស់តូបរងគ្រោះ ឈ្មោះ ចាន់ សៀងហៃ ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ ទិត្យ សុង ភេទប្រុស អាយុ៤៣ឆ្នាំ ។

តាមប្រភពបានឲ្យដឹងថា រាល់យប់ម្ចាស់រងគ្រោះតែងតែដេកចាំក្នុងតូប តែយប់នេះដោយមិនស្រួលខ្លួន ក៏ទៅដេកក្នុងផ្ទះ ស្រាប់តែព្រឹកឡើង ទើបដឹងថាមានជនសង្ស័យធ្វើសកម្មភាពលួចគាស់តូប ចូលយកអីវ៉ាន់ សម្ភារៈអស់ ដល់ពិនិត្យមើលតាមរយៈកាមឹរ៉ាសុវត្តិភាព ជនសង្ស័យធ្វើសកម្មភាពគាស់លួច នៅវេលាម៉ោង១និង៥១នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។

ក្រោយពីជួបរឿងបែបនេះ ម្ចាស់រងគ្រោះ នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យជួយស្រាវស្រាវ មុខសញ្ញាលួចខាងលើ ៕

Share.