បន្ទាយមានជ័យ៖ ប្រទះឃើញសពបុរសម្នាក់ត្រូវរ៉ឺម៉កលក់កូនឈើក្រឡាប់សង្កត់ពីលើ ឈ្លក់ទឹកស្លាប់ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៣.៣០នាទីរសៀលថ្ងៃទី២ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចខាងលិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ជា ឈ្លូញ អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អិន សែនភេទប្រុសអាយុ៤១ឆ្នាំ រស់នៅភូមិ កៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង។ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ស្លាកលេខ បាត់ដំបងAJ ៣២៦៧ ពណ៌ខ្មៅ ដឹកកូនឈើ ក្រឡាប់សង្កាត់លើជនរងគ្រោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ចកិច្ច។ លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថា ពេលទៅដល់កន្លែងកើតហេតុ ឃើញម្ចាស់ស្លាប់នៅក្នុងទឹកប្រឡាយក្រោមរទេះ ដឹកកូនឈើមិនដឹងតាំងពីពេលណានោះទេ ហើយស្រង់សព ឡើងមកលើ និងឆែកក្នុងកាបូប ស្ពាយចំហៀងរបស់សព ក៏បានឃើញ អត្តសញ្ញាណប័ណ្ណ ទូរសព្ទ ម៉ាកសាំសុងពណ៌ខ្មៅ លុយខ្មែរ ៤៦០៧០០រៀល និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយមកបានធ្វើការស្រាវជ្រាវសាច់ញាតិនិងរកឃើញក្រុមគ្រួសារផ្ទាល់ក៏បានប្រគល់សពឲ្យគាត់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

លោកអធិការបានបញ្ជាក់បន្ថែមថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរពីកើតទៅលិច ពេលដល់ចំណុចលូខ្ពស់ សង្ស័យគេចគ្រឡុកបណ្តាលរ៉ឺម៉កប្រទាញម៉ូតូធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹកឈ្លក់ស្លាប់ដោយគ្មានអ្នកដឹងនឹងជួយ៕

អត្ថបទ÷ប៉ោយប៉ែត

Share.