បាត់ដំបង៖ សាច់មងរាប់ពាន់ម៉ែត្រ និងឧបករណ៍ខុសច្បាប់ជាច្រើនទៀតត្រូវបានសមត្ថកិច្ចចម្រុះកាប់បំផ្លាញ និង រឹបអូសនៅតំបន់អតីតឡូត៏លេខ ២ និងលេខ ៣។

នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងរបស់អធិការនគរបាលស្រុ កឯកភ្នំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកោះជីវាំង រួមទាំងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលខេត្តឈរជេីងនៅ ចំណុចកំពង់ភ្លុក  បានឆ្មក់ចុះបង្រ្កាបបទ ល្មើស នេសាទខុសច្បាប់ចំនួនពីរទីតាំងធំៗនៃតំបន់បឹងទន្លេសាប  ឋិតក្នុងភូមិព្រែកទាល់  ឃុំកោះ ជីវាំង  ស្រុកឯកភ្នំ  ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា យុទ្ធនាការបង្ក្រាប និងទប់ស្កាត់នេះគោលដៅទី១ អនុវត្តត្រង់ចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេ ខខ ៣  និងគោលដៅទី ២ធ្វើឡើងត្រង់ចំណុច ក្រឡុក អាសារ៉ាយ  ព្រែកស្ពត តំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ២។

ការបង្ក្រាបខាងលើកម្លាំងសមត្ថកិច្ចបានកាប់បំផ្លាញសម្ភារ:នេសាទខុសច្បាប់ជាច្រើនដូចជា៖ សាច់មងប្រវែង ២,២០០ម៉ែត្រ ឡុកសំរាប់ផ្ទុកត្រីចំនួន ១៣គ្រឿង សាច់មងរបាំងហ៊ុព័ទ្ធត្រីចំនួន ៧៥០ម៉ែត្រ អ៊ុយលូស្បៃមុងចំនួន ១៥មាត់ និងបង្កោលចងភ្ជាប់សាច់មងចំនួន ៣៨០ ដើមផងដែរយកទៅរក្សាទុករងចាំពេលវេលាដុតបំផ្លាញ ចោល៕

អត្ថបទ៖ ដំបងក្រញូង

Share.