ក្លិបបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធជនជាតិស៊ូដង់​ខាងត្បូងកាត់-អូស្ត្រាលី Athiu Kenjok Wal កម្ពស់ ២.០១ម៉ែត្រ​ ក្រោយចប់ជុំទី១នៃលីគកំពូលកម្ពុជា។

គួរដឹងថាមុនចូលរួមជាមួយ វិសាខា ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះក៏ធ្លាប់លេងឲ្យក្លិប Sri Pahang FC អតីតក្លិបចាស់របស់ ចាន់ វឌ្ឍនាកា លីគកំពូលរបស់ប្រទេសម៉ាឡេសុី កាលពីរដូវកាល ២០២១។

លើសពីនេះ​ Athiu Kenjok Wal ក៏ធ្លាប់លេងជាមួយ Keisuke Honda នៅក្លិប Melbourne Victory FC លីគកំពូលរបស់ប្រទេសអូស្ត្រាលី ចន្លោះឆ្នាំ ២០១៤/១៨ និងក្លិបពាក់កណ្តាលអាជីពអូស្ត្រាលី Springvale White Eagles FC, Box Hill United SC ចន្លោះឆ្នាំ ២០១២/១៤៕

Share.