រតនគិរី ៖ ក្រុមក្មេងទំនើងចំនួន១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង ប្រដាប់ដោយដាវកែច្នៃ អាវុធកែច្នៃ និងសម្ភារៈ មួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនបាន បន្ទាប់ពីក្រុមក្មេងទាំងនោះ បង្កការអុក ឡុកតាមទីសាធារណៈ ក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំង១០នាក់ ជិះម៉ូតូចំនួន៧គ្រឿង រោទ៍ បង្ហោះ បង្កភាពរញ៉េរញ៉ៃ អុក ឡុកក្នុងមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបដេញស្ទាក់ចាប់ឃាត់ខ្លួន ហើយសមត្ថកិច្ចដកហូតបាន ដាវកែ ច្នៃចំនួន២ដើម, កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើ ជាមួយកាំភ្លើងកែឆ្នៃ មួយចំនួន។

ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១, ជំពាមកៅស៊ូ ចំនួន ១ , កាបូបលុយចំនួន ១, ទូរស័ព្ទចំនួន ៧ គ្រឿង, ម៉ូតូចំនួន ៧ គ្រឿង, ខ្សែក្រវាត់ ចំនួន៤, មួកសុវត្ថិភាពចំនួន២។

ក្រោយពីឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ សមត្ថកិច្ចឃាត់ខ្លួនសាកសួរនៅ ការិយាល័យ ជំនាញ ស្នងការខេត្ត រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.