ក្រោយលោក ទុំ សារ៉ាយ គ្រូបង្គោលរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ទទួលបានឱកាសចេញទៅដឹកនាំឈុតនារីពានរង្វាន់ AFF U18 WOMEN’S CHAMPIONSHIP 2022 ដែលគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ខាងមុខ នៅប្រទេសឥណ្ឌូនេសុី។

ដូច្នេះលោក ផាន់នី អ៊ីរដ្ឋា និងលោក ​ចាន់ ដារ៉ា​ អតីតខ្សែការពារ និងខ្សែបម្រើសម្បូរបទពិសោធនៅលីគកំពូលកម្ពុជា បច្ចុប្បន្នជាគ្រូជំនួយរបស់ក្លិបបាល់ទាត់អគ្គិសនី នឹងឡើងដឹកនាំបន្តជំនួសលោក ទុំ សារ៉ាយ នៅពានរង្វាន់លីគលំដាប់ទី២។

សម្រាប់ការប្រកួតបន្ទាប់ អគ្គិសនីកម្ពុជា ត្រូវជួបជាមួយ ខេត្តបន្ទាយមានជ័យ នៅទីលានមន្ទីរ អយក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ទី១២ លីគលំដាប់ទី២។

បច្ចុប្បន្នក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ស្ថិតនៅកំពូលតារាង ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ៩ ស្មើ២ មិនដែលចាញ់ មាន២៩ពិន្ទុ ដាច់ក្រុមលេខ២ ISI ដង្កោសែនជ័យ ចំនួន៤ពិន្ទុ និងក្រុមលេខ៣ កោះកុងអេហ្វស៊ី ចំនួន៦ពិន្ទុ៕

Share.