បន្ទាយមានជ័យ៖ ពលករខ្មែរដែលត្រូវបានថៃចាប់បញ្ជូន និងត្រឡប់មកវិញតាមច្រកចំនួន៤ ក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យដើមឆ្នាំ២០២២ឆមាសទី១មានជាង១៧ម៉ឺននាក់ដោយយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី២០ដល់២១ ខែកក្តដា ឆ្នាំ២០២២នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។


លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ដោយយោងតាមរបាយការណ៍មណ្ឌលសំចតប៉ោយប៉ែត នៅដើមឆ្នាំ២០២២ ឆមាសទី១ មានចំនួន៤ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលអាជ្ញាធរថៃចាប់បញ្ជូនេបលរដ្ឋខ្មែរមកវិញ និងពលករខ្មែរត្រឡប់មកវិញមានចំនួន១៧៤,១៤៨នាក់ ក្នុងនោះមានស្រីចំនួន៣០,២៩៨នាក់ និងកុមារមានចំនួន៩,០៧៧នាក់ ក្នុងនោះមានពលករខ្មែរត្រូវអាជ្ញាធរថៃចាប់បញ្ជូនមានចំនួន៧៤,១៤៨នាក់ ។

ក្នុងនោះ ច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន២៥,៤៤៣នាក់។ ទី២ ច្រកអូរបីជាន់មានចំនួន ៣៧,៣២៣នាក់ និងទី៣ ច្រកម៉ាឡៃមានចំនួន៩,៥១២នាក់។ និងទី៤ .ច្រកបឹងត្រកួនមានចំនួន១,៩៧០នាក់។


លោកស្រីបានបញ្ជាក់ទៀតថា នេះជាការខិតខំប្រឹងប្រែងពីក្រុមការងារមណ្ឌលសំចតប៉ោយប៉ែត និងក្រុមការងារទទួលពលករខ្មែរ ដែលត្រូវបានភាគីថៃចាប់បញ្ជូន និងពលករដែលត្រឡប់មកវិញដែលត្រូវបានទទួលយក យ៉ាងយកចិត្តទុកដាក់ ពិនិត្យសុខភាព ក្នុងបរិបថកូវីដ.១៩ និងបានបញ្ជូនទៅដាក់តាមមណ្ឌលចត្តាលីស័ក និងព្យាបាលកូវីដ.១៩ រហូតពេលនេះ ខេត្តបន្ទាយមានជ័យត្រូវបានលុបបំបាត់មណ្ឌលធ្វើចត្តាឡីស័កខណៈដែលកូវីដ.១៩ត្រូវបានធូរស្រាលនៅកម្ពុជា។


ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គមបានមានប្រសាសន៍ថា ដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់ ការពារសុវត្ថិភាពប្រជាពលរដ្ឋលួចឆ្លងទៅរកការងារធ្វើនៅប្រទេសជិតខាងដោយខុសច្បាប់បានធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋអោយដឹងពីហានីភ័យនៃឆ្លងដែនដោយខុសច្បាប់ និងមានវិធានការចំពោះមេខ្យល់ដែលបានបោកប្រាស់ពលរដ្ឋ និងទប់ស្កាត់ពលករចំណាកស្រុក និងការជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព។ ជាការខិតខំយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានវិធានការទប់ស្កាត់កូវីដ.១៩ និងផ្តល់វ៉ាក់សាំងការពារកូវីដ.១៩ជូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាទទួលបានរហូតដូសទី៥៕

អត្ថបទ៖ ប៉ោយប៉ែត

Share.