យុវជនឈ្មោះ វ៉ាស៊ុណាន់ កៈសិដេជ ហៅក្រៅ (Dome) កូនប្រុសរបស់លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាយុក្រោម១៦ឆ្នាំ ត្រៀមទៅប្រកួតនៅឥណ្ឌូណេស៊ី។

គួរដឹងថាពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

កន្លងមកយុវជន Dome ក៏ធ្លាប់​ជាប់​ក្នុងការ​តេស្ត​ដំណាក់កាល​ទី​១​នៅ​សាលា​បាល់ទាត់​យុវជន​ក្លិប Barcelona​ ប្រចាំនៅប្រទេសអេស្ប៉ាញ និងយុវជនក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់ ខណ:នៅ កម្ពុជា រូបគេគឺជាយុវជនរបស់សាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៦ឆ្នាំ៕

ខាងក្រោមនេះគឺជាបញ្ជីរាយនាមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ៖

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ ក្រោមការដឹកនាំរបស់លោក Inoue Kazunori ស្ថិតនៅពូល C ជាមួយ៖ ម៉ាឡេស៊ី, អូស្ត្រាលី និង មីយ៉ាន់ម៉ា៕

Share.