នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន Maguwoharjo Sleman ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ នឹងត្រូវប្រកួត ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម១៦ឆ្នាំ
ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី។

U16កម្ពុជា ក្រោមការដឹកនាំរបស់លោក Inoue Kazunori ស្ថិតនៅពូល C ជាមួយ៖ ម៉ាឡេស៊ី, អូស្ត្រាលី និង មីយ៉ាន់ម៉ា ខណ:ពូល A មាន វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង សិង្ហបុរី ហើយពូល B មាន ថៃ, ឡាវ, ទីម័រខាងកើត និង ប្រ៊ុយណេ។

គួរបញ្ជាក់ឲ្យដឹងថាពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២៕

Share.