អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងគមនាគមន៍ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីបានទទួលមរណភាពនៅរសៀលថ្ងៃទី ០១ខែមិថុនាឆ្នាំ២០២១នេះដោយរោគាពាធក្នុងជន្មាយុ៧២ឆ្នាំ។
ដំណឹងមរណភាពរបស់អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍នេះត្រូវបានប្រកាសឲ្យដឹង ដោយលោក សួន សេរីរដ្ឋា អនុប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
យោងតាមសេចក្តីរាយការណ៍ថា មុនពេលលោកទទួលមរណភាព អតីតរដ្ឋមន្ត្រីប្រៃសណីយ៍ និងគមនាគមន៍ និងប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរូបនេះ បានទៅព្យាបាលជំងឺនៅក្រៅប្រទេសជាង១ខែមកហើយ ។
ឯកឧត្តមត្រាំ អ៊ីវតឹក ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។ ឯកឧត្តមក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ផងដែរ៕
