ភ្នំពេញ៖ កម្ពុជាបានបាត់បង់វត្ថុបុរាណជាច្រើននៅអំឡុងសម័យសង្គ្រាម ឥលូវបានវិលត្រឡប់មកមាតុប្រទេសជាហូរហែ ជាក់ស្ដែងផ្ទាំងចម្លាក់រូបព្រះលោកកេស្វរៈ បានមកដល់កម្ពុជាហើយបានដង្ហែរយកទៅរក្សាទុកនៅប្រាសាទនៅប្រាសាទបន្ទាយឆ្មារ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២។

ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះ ត្រូវបានជនខិលខូចលួចយកពីប្រាសាទបន្ទាយឆ្មារ ទៅលក់នៅបរទេស នៅក្នុងសម័យសង្គ្រាម។ ប៉ុន្តែដោយមានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃកម្ពុជា មន្រ្តីជំនាញបានយកផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រឡប់មកវិញ ដោយរក្សាទុកនៅក្នុងសារមន្ទីរជាតិ ចន្លោះឆ្នាំ១៩៩៨-១៩៩៩។

សូមជម្រាបជូនថា ពិធីក្រុងពាលី និងបួងសួងព្រមទាំងពិធីសូត្រមន្ត និងសម្ដែងធម្មទេសនាសង្គាយនាគ្រែ២ ក្នុងកម្មវិធីបុណ្យដង្ហែផ្ទាំងរូបចម្លាក់ព្រះលោកេស្វរៈ ពីសារមន្ទីរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទប្រទេសឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ គឺអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម សខេង ព្រមទាំង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ។ កម្មវិធីបុណ្យនេះរៀបចំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ សហការជាមួយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៕

Share.