ក្រោយពីមានការវាយប្រហារជាបន្ដបន្ទាប់ពីមហាជន និងមានការស្នើសុំកុំឲ្យឈូសឆាយដីព្រៃនៅភ្នំតាម៉ៅនោះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបញ្ជាក់ថា បញ្ហាដីព្រៃឈើនិងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តនោះទេ។ ក្នុងន័យនេះបញ្ជាក់ថា បញ្ហាព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ គឺស្ថិតនៅថ្នាក់ជាតិ ដែលមានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម មិនស្ថិតនៅក្រោមការគ្រប់គ្រងថ្នាក់ក្រោមជាតិនោះទេ។

យោងតាមផេករបស់​ លោក Tan Kimsour បានScreen Shot សំណេររបស់អភិបាលខេត្តតាកែវមកបង្ហោះលើបណ្ដាញសង្គមហ្វេសបុក​ដែលមានអត្ថន័យទាំងស្រុងថា «ខ្ញុំ អ៊ូច ភា អភិបាលខេត្តតាកែវ សូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់មេត្តាជ្រាបថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ មិនមែនស្ថិតនៅក្រោមរដ្ឋបាលខេត្តតាកែវនោះទេ។​ សូមបងប្អូនជនរួមជាតិទាំងអស់កុំមានការយល់ច្រឡំលើរូបខ្ញុំ។ ខ្ញុំនិយាយនេះកុំឲ្យបងប្អូនចេះតែវាយប្រហារលើរូបខ្ញុំ។​ ម្សិលមិញខ្ញុំឃើញរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម បានចេញសេចក្ដីបំភ្លឺដែរហើយ ខ្ញុំគិតថាបងប្អូនពិតជាយល់។ បើបងប្អូនចង់ដឹងការពិតត្រូវតែពិនិត្យមើលសួនសត្វភ្នំតាម៉ៅផ្ទាល់ថាតើគេឈូសឆាយសួនសត្វនោះ ឫគេកំពុងរក្សាការពារ»

ចំពោះប្រតិកម្មពីមហាជនលើការឈូសឆាយដីព្រៃភ្នំតាម៉ៅ ជាថ្នូរទៅនឹងការអភិវឌ្ឍ គណនី អាចារ្យធំ នគររាជ បានបង្ហោះរូបមួយសន្លឹក​ មានរូបអាចារ្យធំ និងឧកញ៉ាឡេង ណាវ៉ាត្រា ដោយភ្ជាប់ Captionថា «បងនឹកប្អូនណាស់ បងគោរពទង្វើល្អរបស់ប្អូនប្រុសណាស់! ដោះលែងភ្នំតាម៉ៅយើងវិញទៅណាប្អូន! ខ្មែរច្រើនណាស់ដែលអង្វរប្អូន។ ប្អូនដ៏ល្អក្នុងដួងចិត្តខ្មែរយើងអើយ!។ នៅក្នុងសំណេរបានភ្ជាប់នៅ ហាសធេក​ថា បើមាន #ទ្រី ហើយម្ដេចមាន #ត្រា?។

គណនី អធិរាជ មហាសាច់ ក៏បានសរសេរដែរថា លោកប្អូនឯកយកលុយមកជួយរដ្ឋាភិបាលធ្វើអ្វីបើបានលុយពីការបំផ្លាញរដ្ឋាភិបាលដដែលនោះ។ ដីនេះជាដីរបស់រដ្ឋប្អូនឯងចំណេញលុយច្រើនណាស់ ហើយបច្ចុប្បន្នប្អូនក៏មានលុយច្រើនហើយដែរ ហេតុអ្វីវៀងកន្លែងនេះមិនបាន ប្អូនក៏ដឹងហើយថាកន្លែងនេះជាកន្លែងឧទ្យានជាតិ ជំរកសត្វព្រៃ ហើយក៏កន្លែងទេសចរណ៍ផងដែរ។ ហេតុអ្វីប្អូនបំផ្លាញជាតិខ្លួនឯង ដោយគ្មានការពិចារណាទាល់តែសោះ….។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ​ រដ្ឋបាលព្រៃឈើ​ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីបំភ្លឺមួយថា ការអភិឌ្ឍភ្នំតាម៉ៅមិនមែនជាការលក់ដូរ​ តែជាការដោះដូរដើម្បីអភិវឌ្ឍ ហើយថា ការអភិវឌ្ឍមិនបានប៉ះពាល់ដល់សួនសត្វភ្នំតាម៉ៅនោះឡើយ៕

សូមចុចអាន៖ រដ្ឋបាលព្រៃឈើពន្យល់រឿងយកដីភ្នំតាម៉ៅ ដោះដូរការអភិវឌ្ឍមិនមែនជាការលក់ដូរនោះទេ

ចំពោះប្រតិកម្មផ្សេងៗទៀត ពីមហាជនលើបណ្ដាញសង្គម​ នៅខាងក្រោមនេះ៖

Share.