ឧកញ៉ា ទៀ វិចិត្រ បានប្រគល់សត្វតោចំនួន៣ក្បាល ដល់ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដើម្បីថែរក្សាចិញ្ចឹមនៅក្នុងសួនសត្វរបស់ឧកញ៉ាម៉ុងឫទ្ធី ជាទីសម្រាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនាកម្សាន្ត នៅរមណីយដ្ឋានអភិវឌ្ឍន៍កសិករទេសចរណ៍ម៉ុងឫទ្ធីសែនជ័យ កាលពីថ្ងៃទី៧ កក្កដា ២០២២។

ឧកញ៉ាម៉ុង ឫទ្ធី បានថ្លែងអំណរគុណដល់ឧកញ៉ាទៀ វិចិត្រដែលតែងតែ​ជួយផ្តល់អោយ​សត្វ​កម្រជា​ច្រើន​ប្រភេទ​មកអោយពូ​ រហូតមកដល់​ពេលនេះ​នៅក្នុង​សួន​សត្វ​របស់​ពូ​មាន​ខ្លា​ដំបង​ចំនួន​៥ក្បាល​ តោបីក្បាល​ ខ្លា​ឃ្មុំ​មួយក្បាល​ ព្រមទាំង​មាន​សត្វ​កម្រជា​ច្រើន​ប្រភេទ​ថែមទៀត​ផងដែរ​៕

Share.