តើ​មាន​រឿង​អ្វី​កើត​ឡើង​ មួយ​រយៈ​ចុង​ក្រោយ​នេះ​មិន​ឃើញ​ Lady Prang ឬ​ ប្រាង កាន់​យ៉ៈណៈរ៉ាន់​ ទៅ​ណា​មក​ណា​ ពាក់​ចិញ្ចៀន​ភ្ជាក់​ពាក់​ដូច​ពី​មុន​ទៀត​នោះ​ឡើយ​ ចំណែក​គូដណ្ដឹង​ដែល​ជា​តារា​ចម្រៀង​ Rapper ល្បី Tong Twopee ក៏​បាត់​ខ្លួន​មិន​ឃើញ​ទៅ​ចូលរួម​កម្មវិធី​សន្និសីទ​កាសែត​ខនសឺត​ Rapper Wars ក្រោយ​ផ្ទុះ​ដំណឹង​ស្នេហា​ប្រេះ​ឆា​រវាង​អ្នក​ទាំង​ពីរ​ផង​ដែរ។

សម្រាប់​អ្នក​គាំទ្រ​​នៅ​កម្ពុជា​បើ​និយាយ​ពី​ Lady Prang មិន​សូវ​ជា​ស្គាល់​ច្រើន​នោះ​ទេ​ ប៉ុន្តែ​បើ​និយាយ​ពី​ Maeying​ Panward អ្នក​គាំទ្រ​ជា​ច្រើន​ស្គាល់​ច្បាស់​ណាស់​ ព្រោះ​គ្មាន​អ្នក​ណា​មិន​ស្គាល់​តួ​អង្គ​សំខាន់​មួយ​ក្នុង​រឿង​បុព្វេសន្និវាស​នោះ​ឡើយ​។ យ៉ាង​ណា​មិញ​ថ្មីៗ​នេះ​មាន​ដំណឹង​ចចាមអារ៉ាម​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ក្រោយ​មាន​ផេក​មួយ​បាន​ចេញ​មក​ផុស​ទាក់ទង​នឹង​គូស្នេហ៍​តារា​ល្បី​ បង្ហាញ​សញ្ញា​ប្រេះ​ឆា​ បន្ទាប់​ពី​ខាង​ប្រុស​លុត​ជង្គង់​សុំ​រៀបការ​កាល​ពី​ចុង​ឆ្នាំមុន​។ ដំណឹង​នេះ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ទៅ​គូ​ Lady Prang និង​ Tong Twopee ព្រោះ​មាន​អ្នក​សង្កេត​ឃើញ​ថា​ខាង​ស្រី​បាន​ចុច​ Unfollow Instagram ភាគីខាង​ប្រុស​ ប៉ុន្តែ​មិន​ដល់​មួយ​ម៉ោង​ក្រោយ​ខាង​ស្រី​បាន​ត្រលប់​មក​ចុច​ Follow ដូច​មុន​វិញ​។ ចំពោះ​ករណី​នេះ​មាន​អ្នក​ខ្លះ​លើក​ជា​សំនួរ​ថា​ តើ​ព្រោះ​តែចុច​ច្រឡំ ឬ​ មួយ​តាំងចិត្ត​ចុច Unfollow លែងចង់​តាមដាន Tong Twopee មែនទែន​។

រឿង​រ៉ាវ​នេះ​កើត​ឡើង​ព្រោះតែ​មាន​អ្នក​ទាញ​តារា​សម្ដែង​រូប​សង្ហា​ Film Thanaphat ថា​មាន​ពាក់​ព័ន្ធ​នឹង​ករណី​ស្នេហា​ប្រេះឆា​លើក​នេះ​ផង​ដែរ​ ព្រោះ​កន្លង​មក​អ្នក​ទាំង​ពីរ​សម្ដែង​រឿង​ជាមួយ​គ្នា​ដូច្នេះ​ហើយ​មាន​ការ​ចុច​ Like លើ​ IG និង​ចុច Tag រូប​ភាព​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ មនុស្ស​មួយ​ភាគ​ធំ​យល់​ថា​ភាព​ស្និតស្នាល​រវាង​តារាទាំង​ពីរ​នេះ​គឺព្រោះ​តែ​អ្នក​ទាំង​ពីរ​សម្ដែង​រឿង​ជាមួយ​គ្នា​ដូច្នេះ​ធ្វើ​បែបនេះ​គឺជា​ការ​ Promote រឿងឱ្យ​មាន​ទស្សនិកជន​ចាប់​អារម្មណ៍​ចង់តាម​ដាន​រឿង​​ដែល​ទាំង​គូ​សម្ដែង​រួម​គ្នា​ប៉ុណ្ណោះ​។

យ៉ាងណាមិញក៏​មាន​អ្នក​ចេញ​មក​វិភាគ​ពាក់ព័ន្ធ​ទៅ​នឹង​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នៅ​លើ​ដៃ​ខាង​ឆ្វេង​របស់​ Lady Prang ថាមួយ​រយៈ​កន្លងមក​នេះ​មិន​ឃើញ​កញ្ញា​ពាក់​ដូច​កាល​ពី​លើក​មុន​ឡើយ​មិន​ថា​នៅ​ថ្ងៃ​ដើរ​កម្សាន្ត​ឬ​ណាត់​គ្នា​ញ៉ាំ​អាហារ​ជាមួយ​នឹង​មិត្ត​ភក្ដិ​មិន​ពាក់​ព័ន្ធ​នឹង​ចេញ​ទៅ​សម្ដែង​រឿង​ក៏​មិន​ឃើញ​ពាក់​ដែរ​។ ប៉ុន្តែ​ចំពោះ​ករណី​នេះ​ក៏​មាន​អ្នក​លើក​ឡើង​ដែរ​ថា​អាច​មាន​ហេតុផល​ផ្ទាល់​ខ្លួន​ដូច​ជា​ខ្លាច​ជ្រុះ​បាត់​ទើប​ដោះ​រក្សា​ទុក​ ព្រោះ​ចិញ្ចៀន​មិនមែន​តម្លៃ​ទាប​នោះ​ទេ​ ចាំ​ដល់​ថ្ងៃ​សំខាន់​ចាំ​យក​មក​ពាក់​ដើម្បី​សុវត្ថិភាព​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ​នៅ​ក្នុង​កម្មវិធី​សន្និសីទ​កាសែត​ ស្រាប់​តែ​មិន​ឃើញ​មាន​វត្តមាន​ Rapper Tong Twopee ចូលរួម​ឡើយ​ទោះ​ជា​ដំបូង​ឡើយ​មាន​ឈ្មោះ​តារា​រូប​នេះ​ចូល​រួម​ក្នុង​កម្មវិធី​លើក​នេះ​ក្ដី​ ហើយ​ម្ចាស់​ខ្លួន​ក៏​មិន​បាន​បញ្ជាក់​មូលហេតុ​ដែល​ខ្លួន​អវត្តមាន​ក្នុង​កម្មវិធី​នេះ​នោះ​ដែរ​។

ចំពោះ​រឿង​រ៉ាវ​ស្នេហា​ប្រេះ​ឆា​របស់​អ្នក​ទាំងពីរ​នេះ​នៅមិន​ទាន់​អាច​សន្មត​បាន​ថា​ពិត​ឬ​ក្លែងក្លាយ​ប៉ុន្មាន​ភាគរយដែរ លុះត្រា​តែ​សាមី​ខ្លួន​ទាំង​ពីរ​ចេញ​មក​បញ្ជាក់​អះ​អាង​ទើប​ដឹង​ថា​ការ​ពិត​គឺជា​អ្វី​។ បើ​ងាកទៅ​ចាប់​អារម្មណ៍​ IG របស់​ Lady Prang និង​ Tong មិន​ឃើញ​មាន​និយាយ​អ្វី​ដល់​រឿង​រ៉ាវ​ស្នេហា​ប្រេះ​ឆា​លើក​នេះ​នោះ​ឡើយ​។ Lady Prang កំពុង​តែ​ដើរ​កម្សាន្ត​យ៉ាង​រីករាយនៅ​លើ​កោះ​ភីភី​ ខេត្ត​ក្រាក់ប៊ី ចំណែក​កំលោះ​ tong ក៏​ទើប​តែ​ផុស Story ហើយ​មើល​ទៅក៏​មិន​ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​នោះ​ដែរ​ ព្រោះ​ជា​រូប​ភាព​លើក​រាសី​នបន្ថែម​លាភជ័យ​ឱ្យ​ដល់​ម្ចាស់ខ្លួន​​រកស៊ីមាន​បាន​។

សូមទស្សនាវីដេអូ ៖

Share.