កំពូល​តារា​សម្ដែង​កូន​កាត់​ថៃ​-ប៊ែលហ្សិក​ Mai Davika មិន​ថា​​ធ្វើ​អ្វី​ឬ​ស្លៀក​ពាក់ឈុត​​អ្វី​នោះ​ទេ​ រមែង​តែង​តែ​មាន​ការ​ចាប់​អារម្មណ៍ ​និង​តាមដាន​ពី​មហាជន​ជាប់​ជានិច្ច​​ ព្រោះ​តែ​កញ្ញា​មាន​រង្វង់​មុខ​ស្អាត​ប្លែក​ខុស​ពី​គេ​ ជា​ពិសេស​បើ​និយាយ​ពីរាង​វិញ​នោះ​ក៏​ស្អាត​អស់​ទាស់​មិន​ចាញ់​តារា​ស្រី​ផ្សេងៗ​នោះ​ឡើយ​។

ថ្មី​ៗ​នេះ​ Mai Davika ទើប​តែ​បង្ហោះ​រូប​ថត​ស្លៀក​ឈុត​សំពត់​ខ្លី​ អាវ​ខើច​លេច​ក្បាល​ពោះ​បង្អួត​រាង​តូច​ស្ដើង​និង​សាច់​ស​ខ្ចី​របស​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម។

ប៉ុន្តែ​ម្ដង​នេះ​ក្រៅ​ពី​ទទួល​បាន​ការ​សរសើរ​ពី​រូបរាង​ដ៏​សម​សួន​ស្អាត​រក​កន្លែង​ខ្វះ​ចន្លោះ​មិន​បាន​ហើយ​នោះ​ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ចាប់​ផ្ដើម​បង្ហាញ​អារម្មណ៍​ព្រួយ​បារម្ភ​ចំពោះ​ Mai ដោយ​សារ​តែ​អ្នក​ទាំង​អស់​នោះ​យល់​ឃើញ​ថា​ Mai ស្គម​ខ្លាំង​ពេក​ ដែល​អាច​នឹងមិន​ល្អ​សម្រាប់​សុខ​ភាព​របស់​កញ្ញា​នោះ​ឡើយ​។

អ្នក​លេង​បណ្ដាញ​សង្គម​បាន​លើក​ឡើង​ផ្សេងៗ​គ្នា​ចំពោះ​រូបរាង​ស្គម​នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹងរបស់​ Mai យ៉ាង​ដូច្នេះ​ថា​៖ «គួរ​ឱ្យ​ខ្លាច​ពេក​ហើយ​Baby ឆាប់​តម្លើង​គីឡូ​ជា​បន្ទាន់ កុំជឿ​ពាក់​សរសើរ​នៅ​លើ​បណ្ដាញ​សង្គម​ ម៉ៃ​គួរ​តែ​ឆ្លុះ​កញ្ចក់​ហើយ​ទាញ​ស្មារតី​ខ្លួន​ឯង​ត្រលប់​មក​វិញ​ ហើយ​ត្រូវ​សម្លឹង​មើល​ការ​ពិត​» ការ​លើក​ឡើង​នេះ​មាន​អ្នក​ចូល​មក​ចុច​ Like បង្ហាញ​ពី​សញ្ញា​គាំទ្រ​ ព្រម​ទាំង​មាន​អ្នក​ចូល​មក​ខមមិន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​៕

Share.