ថ្មីៗ​នេះ​ Army  ជា​ច្រើន​នាក់​នាំ​គ្នា​ផុស​បន្ត​កន្ទុយ​គ្នា​ស្ដីពី​ប្រវត្តិ​ជូរចត់ដែល​គ្មាន​អ្នក​ណា​ដឹង​​របស់​ J-hope ដោយរៀបរាប់​យ៉ាង​លម្អិត​ពី​ការ​ចាប់​ផ្ដើម​​ជី​វិត​សិល្បៈ​របស់​សមាជិក​ BTS រូប​នេះ​។​

តារា​ចម្រៀង​រូប​នេះ​ធ្លាប់​បង្ហើប​ឱ្យ​ដឹងក្នុង​ពេល​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ក៏​ដូច​ជា​កម្មវិធី​ « IU’s Palette» ថា​កាល​ពី​មុន​រូប​គេ​មិន​មាន​ទំនុក​ចិត្ត​និយាយ​ប្រាប់​មិត្ត​រួម​ថ្នាក់​សោះ​ចំពោះ​ក្ដី​សុបិនរបស់​ខ្លួន​ដែល​គេមាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​ចម្រៀង​ ដូច្នោះ​ហើយ​ទើប​គេ​គ្រាន់​តែ​ប្រាប់​មិត្ត​ភក្ដិ​ក្នុង​ថ្នាក់​គេ​មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​អ្នក​រាំ​ ដោយ​សារ​តែ​បែប​នេះ​ហើយ​ ទើប​អ្នក​គាំទ្រ​របស់​គេ​ជា​ច្រើន​នាក់​មិន​ដឹង​ទេថា​ J-Hope ធ្លាប់​ជា​ក្ដិប​តារា​បង្ហាញ​វត្តមាន​ក្នុង​ភាពយន្ត​ភាគ​កាល​ពី​គេ​នៅ​ក្មេង​ផង​ដែរ។

អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​ស្រលាញ់​ចូល​ចិត្ត​ និង​ស្រាវជ្រាវ​ពី​ខ្សែ​ជីវិត​របស់​តារា​រូប​នេះ​បាន​រក​ឃើញ​រូបភាព​វីដេអូ​ចាស់ៗ​ និង​រូប​ថត​ចាស់​ៗ​ កាល​ដែល​ J-Hope សម្ដែង​តាម​ផ្លវូ​ក្នុង​រឿង​ភាពយន្ត​តន្ត្រី​រឿង​ «Reverbation» កាល​ពី​ឆ្នាំ​២០០៨ ដែល​កាល​នោះ​លោក​សម្ដែង​ជា​តួ​ឯក​ប្រុស​កាល​នៅ​ពី​ក្មេង​។

J-Hope គឺជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ចំនួន​៦​នាក់​ផ្សេ​ង​ទៀត​ក្នុង​ក្រុម​ចម្រៀង​ BTS ក្នុង​នោះ​មាន​៖ Jin Suga RM Jimin V Jungkook៕

Share.