ភ្នំពេញ: ស្នូសំឡេងផ្ទុះអាវុធចំនួន ១គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខណ្ឌចំការមនចុះមកអន្តរាគមន៍កាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខអាគារផាត់ថាមែន មួយកន្លែង ខាងត្បូងរង្វង់មូលផ្សារដើមស្កូវ តាមបណ្ដោយផ្លូវ៤២០ ស្ថិតក្នុងសង្កាត់ផ្សារដើមស្កូវខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានរថយន្ត ព្រូសមួយគ្រឿងបើកបរទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើ បានដាក់ភ្ញៀវមួយក្រុមចុះ ស្របពេលនោះគេឃើញមានបុរសម្នាក់បើករថយន្តធុនត្រាមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរមកពីក្រោយ រួចឈប់អែបនឹងរថយន្តព្រូស ហើយដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់ រួចបើករថយន្តចេញទៅបាត់។

ភ្លាមនោះប្រជារដ្ឋបានរាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនបានចុះមកអន្តរាគមន៍ នូវទីតាំងកន្លែងកើតហេតុ រួចបានប្រមូលយកសំបគ្រាប់ទុកប្រគល់ជូនជំនាញធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ ÷ ទូច វិច្ឆិកា

Share.