យោងតាមឯកសារច្បាប់ចម្លងនៃបណ្ដឹង FBI បានបង្ហាញព័ត៌មានលម្អិតថ្មីមួយស្ដីពីទុក្ខលំបាកដែលបណ្ដាលឱ្យជីវិតអាពាហ៍ពិពាហ៍របស់កំពូលតារាហូលីវូដល្បីត្រូវបញ្ចប់។ នេះបើតាមការផ្សាយពីកាសែត The People។
ពេលនោះ ខណៈដែលគ្រួសារតារាហូលីវូដល្បីជិះយន្តជុំគ្នាកាលពីឆ្នាំ២០១៦ ស្រាប់តែ Brad Pitt ចេញសកម្មភាពដូចជាសត្វចម្លែក លោកបានស្រែកឱ្យអ្នកផ្ទះ យកដៃដាល់ដំបូលថែមរុញ Jolie ខ្ទប់ជញ្ជាំង ដែលធ្វើឱ្យកូនៗរបស់អ្នកទាំងពីរតក់ស្លុតយ៉ាងខ្លាំង។

Jolie បានដាក់ឈ្មោះខ្លួនឯងថា Jane Doe ហើយបានស្នើសុំឱ្យឯកសារ ពី FBI ក្រោមច្បាប់សេរីភាពនៃសារព័ត៌មាន ដែលជាផ្នែកមួយនៃការប្រយុទ្ធក្នុងបណ្ដឹងរវាងអ្នកស្រីនិងអតីតស្វាមី Brad Pitt។ ចំណែកបណ្ដឹងព្រហ្មទណ្ឌមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ បើតាមកាសែត The People បានលើកឡើងថាកំណែទម្រង់ត្រូវបានពិនិត្យកែប្រែយ៉ាងខ្លាំង។

យោងតាម The People អ្នកស្រី Jolie បានចោទប្រកាន់ថាលោក Brad Pitt ស្រវឹងស្រាហើយបានបញ្ចេញអាកប្បកិរិយាអាក្រក់ហើយស្រែកដាក់ពួកគាត់។ អ្នកស្រីថែមទាំងនិយាយទៀតថាកូនៗរបស់អ្នកទាំងពីរតក់ស្លកុតខ្លាំង ចំណែកអ្នកស្រីខ្លួនឯង បែរជាជាប់គាំង ភ័យខ្លាច និងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេនាពេលនោះ។ រំលឹកឡើងវិញអ្នកស្រីនៅក្នុងស្ថានភាពពេលនោះមានអារម្មណ៍ដូចជាចំណាប់ខ្មាំងអ៊ីចឹង។

សារព័ត៌មាន The Wrap បានស្នើសុំសម្ភាសន៍ប៉ុន្តែអ្នកតំណាងផ្នែកច្បាប់ពីភាគីទាំងពីរមិនបានធ្វើការអត្ថាធិប្បាយនោះទេ ទោះជាអ្នកតំណាងរបស់ Brad Pitt បានប្រាប់ the People ថាមិនមានអ្វីនៅក្នុងឯកសារក៏ដោយ។ អ្នកតំណាងក៏បាននិយាយដែរថា «ភាគីទាំងពីរ» មានច្បាប់ចម្លងនៃពាក្យបណ្ដឹងពី FBI ដោយសារតែឧបទ្ទវហេតុនេះកើតនៅលើអាកាស ចំណែកការស៊ើបអង្កេតបានបិទទៅហើយ។

នាយកដ្ឋានសេវាកម្មកុមារនិងគ្រួសារនៅទីក្រុង Los Angeles បានស៊ើបអង្កេត Brad Pitt នៅពេលនោះ។ ជាលទ្ធផលទាំងនាយកដ្ឋាន និង FBI បានបញ្ចប់ការស៊ើបអង្កេតហើយពួកគេមិនបានរកឃើញទោសកំហុសនៃការរំលោភបំពានណាមួយនោះឡើយ។ ថ្វីត្បិត Pitt បដិសេធថាមិនមានការរំលោភបំពានណាមួយក្នុងអំឡុងពេលហោះហើរឯកជននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក Jolie បានដាក់ពាក្យសុំលែងលះ។

ក្នុងហេតុការណ៍នោះក្រៅពីអ្វីដែល Jolie បានរៀបរាប់ខាងលើថាមាន Jolie ក៏ទទួលស្គាល់ដែរថាខ្លួនបានរុំចងដៃ Pitt ព្រោះខ្លាចគាត់វ៉ៃកូន។ Jolie បានចោទប្រកាន់ថាយន្តហោះនេះរងការខូចខាតយ៉ាងខ្លាំងដោយស្នាមប្រឡាក់ស្រាក្រហម ហើយថា Pitt បានចាក់ស្រាបៀរលើនាងទៀត។ អ្នកម៉ាក់កូន៦រូបនេះ បាននិយាយថា ការរងរបួសរបស់នាងរួមមានការរលាកជ័រលើដៃរបស់នាង ព្រមទាំងរបួសខ្នង និងកែងដៃ ខណៈដែលនាងទទួលស្គាល់ថាស្នាមកោសដែល Pitt បានរងរបួស “អាចមកពីនាង”។

Angelina Jolie 'DID file anonymous lawsuit as Jane Doe' asking why FBI  didn't arrest Brad Pitt - WSTPost

នៅក្នុងឯកសារតុលាការឆ្នាំ២០២២ នៅតុលាការក្រុង Washington, DC ដាច់ដោយឡែកពីរបាយការណ៍របស់ FBI ឆ្នាំ២០១៦ អ្នកស្រី Angelina Jolie បានប្រើឈ្មោះ Jane Doe ស្នើសុំបិទឯកសារទាំងអស់ដែលទាក់ទងនឹងបញ្ហានេះ «ទាក់ទងនឹងករណីនាងបានប្ដឹងទាមទារសំណាងភ្លាមៗក្រោមសេរីភាពនៃសារព័ត៌មាន និងការស្វែងរកព័ត៌មានពីការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI អំពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារនៃ នៅក្នុងឯកសារតុលាការឆ្នាំ 2022 នៅតុលាការក្រុង Washington, DC ដាច់ដោយឡែកពីរបាយការណ៍របស់ FBI ឆ្នាំ 2016 Jolie ដែលបានចុះបញ្ជីជា Jane Doe បានស្នើសុំបិទឯកសារទាំងអស់ដែលទាក់ទងនឹងបញ្ហានេះ “នៅពេលនាងប្តឹងទាមទារសំណងភ្លាមៗរបស់នាងនៅក្រោមសេរីភាពនៃព័ត៌មាន និង ស្វែងរកព័ត៌មានពីការិយាល័យស៊ើបអង្កេតសហព័ន្ធ (“FBI”) អំពីការស៊ើបអង្កេតរបស់ទីភ្នាក់ងារនៃឧប្បត្តិហេតុនៃអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងជាច្រើនឆ្នាំកន្លងមកពាក់ព័ន្ធនឹងដើមចោទ និងកូនតូចៗរបស់នាងដែលជាជនរងគ្រោះ និងសាក្សី។

Share.