សង្ឃល្បីថៃ ព្រះមហាប្រៃវ៉ាន់ ក្រោយសឹក ប្ដូរចរិត តែងកាយក្លាយជាមនុស្សស្រី ឥឡូវតុបតែងតាមតារាកូរ៉េល្បី កញ្ញា Jennie BlackPink ក្នុង MV ចម្រៀងថ្មី «Pink Venom» ដែលកំពុងល្បីល្បាញនាខណៈនេះ រហូតផ្ទុះការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញសង្គម។

សាមីខ្លួនដែលបានប្ដូរឈ្មោះខ្លួនឯងថ្មីហៅថា ផ្រេរី បាននិយាយក្នុងគណនីរបស់ខ្លួនដែលមានឈ្មោះថា «ไพรวัลย์ วรรณบุตร » ថា មិនស្អាតដូច Chompoo Araya ប៉ុន្តែមានជាងផាត់មុខតែមួយចាស កុំថាឲ្យឲ្យសោះណា (សើច) អរគុណបង ប៉ម វិនិត ខ្លាំងណាស់ ដែលបានជួយតុបតែងមុខមាត់ ឱ្យស្អាតស្រទន់ដូចនារីកូរ៉េ គួយឲ្យខ្លាចណាស់ ដូច Jennie BlackPink ម្នាក់ហើយ។

សូមជម្រាបផងដែរថា MVថ្មីរបស់ Black Pink ដែលមានចំណងជើងថា «Pink Venom» ទើបតែបញ្ចេញនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២នេះ ប៉ុន្តែមានអ្នកចូលទស្សនារហូតដល់ជិត 200 M Views ទៅហើយ៕

Share.