បន្ទាយមានជ័យ៖ នារីរងគ្រោះម្នាក់អាយុ១៥ឆ្នាំ ម្នាក់ត្រូវបានសង្សារស្គាល់គ្នាតាមហ្វេកប៊ុក និងបក្ខពួកជាមិត្តភក្តិចំនួន៤នាក់ ណាត់នាងមកជួបមុខបន្ទប់ អូសនាចូលក្នុងបន្ទុបរួចធ្វើសកម្មភាពរំលោភបានសម្រេចដល់ទៅ៤នាក់។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ដែលចាប់បង្ខំយុវតីអាយុ១៥ឆ្នាំម្នាក់ ចូលក្នុងបន្ទុបរួចចាប់រំលោភបានសម្រេចរហូតដល់៤នាក់ទៅ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន១.ឈ្មោះ ហឿម សុជា ភេទប្រុសអាយុ២២ឆ្នាំ(ជាសង្សា) ២.ឈ្មោះ ហួត ភិល ភេទប្រុសអាយុ២១ឆ្នាំ(អ្នកបើកឡានដឹកទឹកកក) ៣.ឈ្មោះ ជុំ សាធា ភេទប្រុសអាយុ១៧ឆ្នាំ(អ្នកបើកបរឡានដឹកទឹកកក)ស្នាក់នៅបន្ទប់ជួលភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ អាយុ១៥ឆ្នាំរស់នៅក្រុងសិរីសោភ័ណ បានទៅប្តឹងថានាងបានស្គាល់មិត្តប្រុសម្នាក់តាមហ្វេសប៊ុកធ្វើជាសង្សារ ហើយបានណាត់ឲ្យនាងមកជួបនៅបន្ទប់ជួល ទាំងយប់នៅពេលជួបសង្សាររបស់នាងចាប់អូសដៃចូលបន្ទប់បិតទ្វារ រំលោភជនរងគ្រោះបានសម្រេច ហើយដើរចេញពីបន្ទប់មានមិត្តភក្តិប្រុស៣នាក់ទៀតបានចូលចាប់នាងរំលោភម្តងម្នាក់រហូតបានសម្រេចទាំង៤នាក់ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ក្នុងបន្ទប់ជួលទល់មុខស្ថានីយ៍ទឹកស្អាតស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវឃាត់ខ្លួនសង្ស័យបាន៣នាក់ ក្នុងចំណោម៤នាក់ដែលធ្វើសកម្មភាពរំលោភសេបសន្នវៈលើនារីរងគ្រោះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ស្ថិតភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថា ខ្លួនពិតជាបានចាប់បង្ខំស្ត្រីរងគ្រោះរំលោភ បានសម្រេចក្នុងចំណោមបក្ខពួកជាមិត្តភក្តិ៤នាក់ ហើយម្នាក់ឈ្មោះ ម៉ៅ ភេទប្រុសអាយុ២២ឆ្នាំ កំពុងគេចខ្លួន។ ជនសង្ស័យត្រូវបានសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.