លោកយាយ ពិការភ្នែកសញ្ជាត្តិ ប៊ុលហ្គារី Baba Vanga ដែលគ្រប់គ្នាដឹងថា ជាអ្នកទស្សន៍ទាយឆុត និង ត្រឹមត្រូវ ៨៥ភាគរយ បានទស្សន៍ទាយថា នៅឆ្នាំក្រោយ និង នៅថ្ងៃ អនាគត ពិភពលោកនឹងជួបនូវរឿងរ៉ាវដ៏ចម្លែកជាច្រើនយ៉ាងបន្ដទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Timesnownews។

Baba Vanga ដែលមានឈ្មោះពិតថា Vangelia Gushterov បានអះអាងថា ខ្លួនត្រូវបានព្រះជាម្ចាស់ផ្ដល់នូវអំណោយដ៏អស្ចារ្យ និង កម្រមួយ ដើម្បីឲ្យខ្លួនមើលឃើញអនាគតរបស់ខ្លួនឯង បន្ទាប់ពីបាត់បង់ការមើលឃើញនៅអាយុ ១២ឆ្នាំ ដោយមិនដឹងពីមូលហេតុក្នុងអំឡុងពេលមានព្យុះដ៏ធំ។

លោកយាយ Baba ទទួលមរណភាពនៅឆ្នាំ ១៩៩៦ ក្នុងអាយុ ៨៤ឆ្នាំ។ លោកយាយបានបន្សល់ទុកនូវការទស្សន៍ទាយពីអនាគតកាលជាច្រើនចំណុច រហូតដល់ឆ្នាំ ២០២២ ការទស្សន៍ទាយរបស់លោកយាយដែលបានបន្សល់នោះ​គឺត្រឹមត្រូវស្ទើតែ ១០០ភាគរយ។

នៅឆ្នាំ២០២៣ លោកយាយមើលឃើញពីការផ្លាស់ប្ដូរគន្លងរបស់ផែនដី ហើយនឹងមានអវកាសយានិកធ្វើដំណើរទៅកាន់ភពសុក្រនៅឆ្នាំ២០២៨។ លោកយាយបានទាយថា នៅឆ្នាំ២០៤៦ មនុស្សនឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ដោយសារតែបច្ចេកវិទ្យាប្ដូរសរីរាង្គ។ ហើយឆ្នាំ ២១០០ ផែនដីនឹងលែងមានពេលយប់ទៀតហើយ គឺមានតែពេលថ្ងៃតែប៉ុណ្ណោះ និង ចុងក្រោយលោកយាយបានបន្សល់ទុកនូវការទស្សន៍ទាយដ៏សំខាន់មួយថា នៅឆ្នាំ៥០៧៩ ពិភពលោកនឹងត្រូវរលាយ ឬ ដល់ទីបញ្ចប់របស់ពិភពលោក។

នៅឆ្នាំ ២០២២នេះ ការទស្សន៍ទាយរបស់លោកយាយ Baba Vanga បានកើតឡើងហើយ ដោយលោកយាយធ្លាប់បានទស្សន៍ទាយថា ប្រទេសមួយចំនួននៅតំបន់អាស៊ី នឹងរងការវាយប្រហារដោយទឹកជំនន់យ៉ាងខ្លាំង ដោយសារភ្លៀងធ្លាក់យ៉ាងគំហុក ការប្រែប្រួលអាកាសធាតុ ខណៈបណ្ដាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនឹងជួបប្រទះនូវគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់ រហូតដល់ប្រទេសព័រទុយហ្គាល់ និង អ៉ឺតាលី បានប្រាប់ប្រជាពលរដ្ឋរបស់ពួកគេឲ្យរឹតត្បិតការប្រើប្រាស់ទឹករបស់ពួកគេថែមទៀតផង។

ទន្ទឹមនោះលោកយាយ Baba ក៏បានទស្សន៍ទាយថា អ្នកស្រាវជ្រាវនឹងរកឃើញជំងឺរាតត្បាតដ៏សាហាវមួយផ្សេងទៀតកើតនៅប្រទេសស៉ីបេរី ចំណែកឯនៅប្រទេសឥណ្ឌាបានជួបប្រទះនូវការប្រែប្រួលអាកាសធាតុ និង សត្វកន្ដូបមកបំផ្លាញដំណាំ ការឈ្លានពានពីពួក អេលាន និង ចុងក្រោយប្រជាជននឹងរស់នៅក្នុងពិភពនិម្មិត ប៉ុន្ដែការទស្សន៍ទាយចុងក្រោយប៉ុន្មានចំណុចនេះនៅមិនទាន់កើតមាននៅឡើយ ខណៈរឿងខ្លះបានកើតឡើងដូចការទស្សន៍ពិតប្រាកដមែន៕

ប្រភព៖ Timesnownews

Share.