បន្ទាយមានជ័យ៖ ប្រតិភូអង្គទូតបរទេសប្រចាំប្រទេសថៃប្រមាណ៣០ប្រទេស មកទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទទួលបដិសណ្ឋាកិច្ចប្រតិភូបរទេសបានលើកឡើងថា៖ ខេត្តបន្ទាយមានជ័យជាប់ព្រំដែនកម្ពុជា.ថៃមានប្រវែង១៥៣គីឡូម៉ែត្រ ហើយមានច្រកសេដ្ឋកិច្ចចំនួន៤កន្លែងមាន១.ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ២.ច្រកអន្តរជាតិប៉ោយប៉ែត ៣.ច្រកតំបន់ព្រំដែនម៉ាឡៃ ៤.ច្រកតំបន់ព្រំដែនបឹងត្រកួន។

ឯកឧត្តមអភិបាលបានបញ្ជាក់ថា៖ ច្រកសេដ្ឋកិច្ចព្រំដែនកម្ពុជា.ថៃគឺបើកដំណើរជាធម្មតាច្រកសេដ្ឋកិច្ចចំនួន៣កន្លែងមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកតំបន់ម៉ាឡៃ ច្រកតំបន់បឹងត្រកួន។ ចំពោះច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ហេដ្ឋារេចនាសម្ព័ន្ធរដ្ឋបាលមិនទាន់រួចរាល់ពេលនេះបានរួចរាល់មួយចំនួនគ្រោងបើកដំណើរការរវាងប្រទេសទាំងពីរ។

ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតគឺជាច្រកសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចេញ.ចូលឆ្លងកាត់មិនឲ្យកកស្ទះនិងមានសណ្តាប់ធ្នាប់ និងសន្តិសុខល្អ និងច្រកទ្វារអន្តរជាតិស្ទឹងបត់គឺជាច្រកសម្រាប់រថយន្តដឹកទំនិញឆ្លងកាត់ចេញ.ចូលកម្ពុជា.ថៃ។ ហើយរយៈពេលកន្លងមកក្នុងវិបត្តិកូវីដ.១៩ច្រកសេដ្ឋកិច្ចកម្ពុជា.ថៃគឺភាគីកម្ពុជាមិនបានបិតនោះទេ គឺខាងភាគីថៃជាអ្នកបិតដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ.១៩។

ប្រតិភូអង្គទូតបរទេសប្រចាំប្រទេសថៃប្រមាណ៣០ប្រទេសក្រោយអញ្ជើញទស្សនកិច្ចនៅច្រកអន្តរជាតិស្ទឹងបត់ក្រុងប៉ោយប៉ែត ហើយបានកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាបានសហការប្រតិបត្តិការគ្នាល្អរវាងប្រទេសកម្ពុជា.ថៃខេត្តជាប់ព្រំដែនផ្នែកសេដ្ឋកិច្ចល្អប្រសើរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.