ក្រុម​បាល់ទាត់​ហ្វូតសាល Down Town Sport របស់​កម្ពុជា បាន​រងបរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម ​Bintang Timur Surabaya របស់​ឥណ្ឌូណេស៊ី ដោយ​លទ្ធផល ១២-២ ក្នុង​ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន 2022 AFF Futsal Cup កំពុង​រៀបចំ​នៅ​ប្រទេស​ថៃ ខណៈ​ប្រកួត​បន្ត​ត្រូវ​ប៉ះ​ក្រុម​មក​ពី​ឥណ្ឌូណេស៊ី។

លទ្ធផល​សរុប​នៅ​ថ្ងៃ​បើក​ឆាក​ពានរង្វាន់ 2022 AFF Futsal Cup មាន៖
*ពូល A
-Down Town Sport ២-១២ ​Bintang Timur Surabaya
-Hongyen Thakam ១២-២ Brunei Perwira
*ពូល B
-Sahako ២-០ Ramelau

ក្រុម​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន ៧ បែងចែក​ជា​២ពូល ដោយ​ក្នុង​នោះ​ពូល A៖ Hongyen Thakam (ថៃ), Down Town Sport (កម្ពុជា), Bintang Timur Surabaya (ឥណ្ឌូណេស៊ី), Perwira (ប្រ៊ុយណេ) ពូល B៖ Sahako (វៀតណាម), Selangor MAC (ម៉ាឡេស៊ី), Ramelau (ទីម័រខាងកើត)។

កម្មវិធី​ប្រកួត​បន្ត​នៅ​ថ្ងៃ​ ចន្ទ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២២៖
-ពូល B ម៉ោង​១២ថ្ងៃ​ត្រង់ Ramelau ប៉ះ Selangor MAC
-ពូល A ម៉ោង​​២:៣០​នាទី​រសៀល Perwira ប៉ះ Down Town Sport
-ពូល A ម៉ោង​៥​ល្ងាច Bintang Timur Surabaya ប៉ះ Hongyen Thakam

ការ​ប្រកួត​ពានរង្វាន់​​តំបន់​អាស៊ាន​លើក​ទី​​៧​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៤​ដល់​១០ ខែ​កញ្ញា ឆ្នាំ​២០២២ ដោយ​ក្រុម​​លេខ១​និង​លេខ២​ក្នុង​ពូល​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត​វគ្គ​​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​រហូត​ដល់​ផ្ដាច់ព្រ័ត្រ នៅ​Nakhon Ratchasima ប្រទេស​ថៃ។ កន្លង​មក​ក្រុម​ពី​ប្រទេស​ថៃ ឈ្នះ​ជើង​ឯក​ទាំង​៦លើក រួម​មាន​ក្រុម Port ៣លើក ក្រុម Chonburi Bluewave ចំនួន២លើក និង​ក្រុម​Bangkok BTS FC ១លើក។

Share.